ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសដែលទាក់ទងនឹងល្បែងភ្នាល់គ្នាឆ្លងដែន ដើម្បីជាភាពងាយស្រួលសម្រាប់ការរាយការណ៍របស់ប្រជាពលរដ្ឋ ប្រព័ន្ធរាយការណ៍ចម្រុះសម្រាប់ប្រយុទ្ធប្រឆាំងនឹងល្បែងភ្នាល់គ្នាឆ្លងដែននឹងបើកដំណើរការដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ។

លោកអ្នកអាចស្កេន(Scan)រូបQR Code ឬអាចLog Inក្នុងគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈចិន ឬតំណភ្ជាប់ផ្សេងទៀតdbjb.mps.gov.cn ជាភាពងាយស្រួលក្នុងការរាយការណ៍ខ្លឹមសារព័ត៌មានកាន់តែឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក៏បានបង្កើតអ៉ីម៉ែល(110@interpol.gov.cn)និងទូរសារ(010-66261404)សម្រាប់ការរាយការណ៍នេះផងដែរ សូមស្វាគមន៍ប្រជាពលរដ្ឋទាំងឡាយចូលរួមយ៉ាងសកម្ម ក្នុងការរាយការណ៍ពីបទល្មើសទាំងនេះ។

ទន្ទឹមនឹងនេះ ក៏លើកទឹកចិត្តដល់ជនដែលជាប់ពាក់ព័ន្ធនឹងល្បែងភ្នាក់គ្នាចូលមកបង្ហាញសារភាពពីបទល្មើសខុសច្បាប់ ដើម្បីទទួលបានការសម្រាលទោសតាមផ្លូវច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ