ជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង នៅទូទាំងប្រទសបង់ក្លាដែស ក្រោយភ្លៀងធ្លាក់ខ្លាំងរដូវមូសុង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់នៅក្នុងប្រទេសនេះ។ នៅឯស្រុកម៉ាន់ស៊ីកាន ទ្រព្យសម្បត្តិនានាត្រូវបានហូររសាត់តាមទឹកទន្លេ បន្ទាប់ពីកម្រិតទឹកហក់ឡើងខ្ពស់ដោយសារអាកាសធាតុ។

នៅក្បែរស្រុកស៊ីរ៉ាកាង ប្រជាពលរដ្ឋបានបង្ខំចិត្តដើរកាត់ទឹក ខណៈដែលពួកគេបានចាប់ផ្ដើមការងារសម្អាត។ អ្នកស្រី អាសា កាទុន ដែលបានភៀសខ្លួនចេញពីលំនៅឋាន របស់ខ្លួនបាននិយាយថា មានថ្ងៃខ្លះអ្នកស្រីមិនមានអ្វីទទួលទានទេ ដោយសារតែមិនមានអាហារគ្រប់គ្រាន់។ ក្រុមមន្ត្រីក្នុងតំបន់និយាយថា មនុស្សជិត ៤លាននាក់ត្រូវបានរងផលប៉ះពាល់ ដោយសារភ្លៀងរដូវមូសុងក្នុងប្រទេសបង់ក្លាដែសនៅឆ្នាំនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ