បង់ក្លាដែស៖ អគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅភាគអាគ្នេយ៍ ប្រទេសបង់ក្លាដែស ដោយបានបំផ្លាញជម្រកប្រហែល ៨០០ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBCនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣។

មន្ត្រីសេវាពន្លត់អគ្គីភ័យ និងអ្នកស្ម័គ្រចិត្តរ៉ូហ៊ីងយ៉ា បានគ្រប់គ្រងអគ្គិភ័យ បានប្រហែល 3 ម៉ោង បន្ទាប់ពីវាបានវាយប្រហារជំរុំទី 5 ក្នុងស្រុក Cox's Bazar ដែលជាស្រុកជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា ភ្លាមៗមុនម៉ោង ១ ព្រឹក។លោក Mohammed Mizanur Rahman បាននិយាយថា ក្រៅពីផ្ទះសម្បែង សម្ភារៈបរិក្ខារជាច្រើនទៀត ដូចជាមជ្ឈមណ្ឌលសិក្សាក៏ត្រូវបានបំផ្លាញផងដែរ ស្នងការសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍របស់ ជនភៀសខ្លួន បង់ក្លាដែស ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។


UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជិត 7000 នាក់ត្រូវ គ្មានផ្ទះសម្បែងដោយសារភ្លើងឆេះ ហើយកន្លែងប្រហែល 120 រួមទាំងវិហារអ៊ីស្លាម និងមណ្ឌល ថែទាំសុខភាពត្រូវបានខូចខាត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ