បង់ក្លាដែស៖ យោងតាមមន្ត្រីជំនាញបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងផ្ទុក​កុងតឺន័​រ​មួយ​​កន្លែងនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងជាង ១៧០ នាក់ទៀតរងរបួស។

លោក Elias Chowdhury ប្រធានវេជ្ជបណ្ឌិតរបស់ Chittagong បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលអ្នករបួសមួយចំនួនស្ថិតក្នុ​ង​ស្ថានភាពធ្ងន់ធ្ងរ។

 

មន្ត្រីបាននិយាយថា អគ្គីភ័យបានឆាបឆេះរោងចក្រកុងតឺន័រមួយកាលពីយប់ថ្ងៃសៅរ៍នៅឯ Sitakunda ចម្ងាយ ៤0 គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ Chittagong ដោយបង្កឱ្យមានការផ្ទុះជាច្រើនដង។"មនុស្ស​ប្រ​ហែល ១៧០ នាក់បានរងរបួស រួមទាំងអ្នកពន្លត់អគ្គីភ័យ ៤០ នាក់ និងប៉ូលីសចំនួន ១០​នាក់។ លោក Abul Kalam Aza មេប៉ូលីសក្នុងតំបន់បាននិយាយថា អ្នកពន្លត់អគ្គីភ័យបីនាក់ក៏​បានស្លាប់ផងដែ​រ។

 

ក្នុងហេតុការណ៍នេះដែរ លោក Mohammed Elias Hossain  បានជំរុញឱ្យគ្រូពេទ្យ​ទាំ​ងអ​ស់នៅ​ក្នុងស្រុ​កជួយដោះស្រាយស្ថានការណ៍ និងអំពាវនាវឱ្យមានការបរិច្ចាគឈាមជាបន្ទាន់៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ