ខេត្តពោធិ៍សាត់ ៖ នៅ ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ចំណែកស្រ្តីជាប្រពន្ធ(ស្លាប់)ឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។

ករណីឃាតកម្មមួយ ក្នុងករណីប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងដណ្តើមលុយគ្នាចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងថាបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួរជាប្រចាំ ឬផ្តើមចេញពីភ្លើងប្រចណ្ឌផងដែរ ។

ស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អូកល្អិនជាមួយគ្នាខ្លាំងណាស់ ហើយពេលខ្លះពួកគាត់តែងស្រវឹងអ៊ួទីនួរជាប្រចាំទាំងពីរនាក់ និងបង្កទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្នុងថ្ងៃកើតហេតុនេះបានជាតាជាប្ដីទាញកាំបិតចុងស្រួចចាក់យាយជាប្រពន្ធចំនួន២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។ ឯអ្នកជិតខាងនិយាយថាមុនពេលកើតហេតុគេឮសំឡេងតាប្រចណ្ឌយាយរួចដណ្តើមលុយ៥០០០រៀលពីយាយទៅទិញស្រាផឹកមិនបានហើយក្រោយមកស្រាប់តែកើតរឿងបែបនេះតែម្តង។

ជនសង្ស័យជាជនដៃដល់និងជាឃាតក(ប្ដី)ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាំយកទៅបន្តនីតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ