កណ្ដាល ៖ ស្ត្រីបានឈ្លក់ទឹកស្លាប់ បន្ទាប់ពីបើករថយន្តបោះពួយយ៉ាងលឿន វ៉ាជែងរថយន្តដឹកដីខ្សាច់ បណ្ដាលឲ្យជ្រុលចង្កូត ធ្លាក់ផ្លូវក្រឡាប់ ចូលក្នុងទឹកបឹង កាលវេលាម៉ោង ១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

តាមការបញ្ជាក់របស់សមត្ថកិច្ចស្រ្តីរងគ្រោះមានឈ្មោះ ចាន់ ស្រីលក្ខ័ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបុរីលឹមឈាងហាក់ ចំការដូង ខណ្ឌដង្កោរាជធានីភ្នំពេញ បើកបររថយន្ត ម៉ាកតូយូតា កាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BG-7274 ។ 

សាក្សីដែលឃើញ ហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ បើករថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដូចហោះ ហើយឡាយវីដេអូផងដែរ លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងបណ្ដាលឲ្យ រ៉េចង្កូតមកខាងឆ្វេង ធ្លាក់ផ្លូវ ក្រឡាប់អូសជាច្រើនម៉ែត្រ ធ្លាក់ចូលទឹកបឹងកំផ្លោកលិចបាត់តែម្ដង ។

 

ក្រោយកើតហេតុ សមត្ថកិច្ចខនិងប្រជាពរដ្ឋ បានចុះរាវរកសពស្ត្រីរូប នោះយកចេញ ពីក្នុងរថយន្ត យកមកលើគោក រង់ចាំសាច់ញ្ញាតិដឹកយកទៅតំកល់ ទុកនៅវត្តឬស្សីសាញ់ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ