នៅក្នុងរបាយការណ៍ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនវៀតណាម បានស្នើគម្រោងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ រវាងវៀតណាមនឹងបណ្តាប្រទេសនៅដើមខែសីហានេះ។ នៅក្នុងសំណើជើងហោះហើរអន្តរជាតិនឹងត្រូវធ្វើឡើងក្នុង១សប្តាហ៍មួយជើង ចេញនិងចូលចាប់ពីខែសីហាឆ្នាំ២០២០។

នៅក្នុងលិខិតរបស់ក្រសួងចរាចរណ៍ដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បរទេសដូចជា Cathay Pacific របស់ហុងកុង, Singapore Airlines របស់ប្រទេសសិង្ហបុរី…នឹងហោះហើរចេញចូលវៀតណាមដូចរាល់លើក។ ជាមួយគ្នានេះវៀតណាមក៏បានរក្សាការហោះហើរជាមួយចិនជាប្រចាំផងដែរ។ ចាប់ពីខែកក្កដាទៅក្រុមហ៊ុនអាកាសចរណ៍បរទេសដូចជា Emirates Airlines, Qatar Airways, China Airlines, Asiana Airlines, Korean Air… បានចាប់ផ្តើមដំណើរការហោះហើរមកកាន់វៀតណាមជាធម្មតាវិញ។SS

ប៉ុន្តែការបើកជើងហោះហើររបរទេសឡើងវិញរបស់វៀតណាមប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែ ក្រុមហោះហើររាល់ពេលហោះហើរអន្តរជាតិគឺត្រូវតែនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យហោះហើរនៅក្នុងស្រុកវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ