វៀតណាម៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានលេខជើងហោះហើរ VN-A657 បានរត់ខុសផ្លូវនៅព្រលានយន្តហោះហូជីមិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះខាងលើនេះ បានជួបហេតុការណ៍អាក្រក់ បន្ទាប់ពីព្យាយាមចុះចតលើផ្លូវរត់ ហើយក៏ជ្រុលធ្លាក់ពីផ្លូវទៅលើស្មៅ បណ្ដាលឱ្យផ្ទុះកង់។ ប៉ុន្តែសំណាងល្អ គឺមិនមានអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ។ យន្តហោះផ្សេងទៀត ត្រូវបានរំលឹកឱ្យមានការប្រុងប្រយ័ត្នពេលចុះចត៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ