ប្រទេសនីហ្សេរីយ៉ា៖ ប៉ូលិស និងអ្នកស្រុកបាននិយាយថា ទូកដឹកអ្នកស្រុកត្រឡប់មកពីពិធីមង្គលការមួយបានក្រឡាប់នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សជាង ១០០ នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣។


អ្នកនាំពាក្យប៉ូលិសរដ្ឋ Okasanmi Ajayi បាននិយាយកាលពីថ្ងៃអង្គារថា ទូកបានក្រឡាប់កាលពីព្រឹកថ្ងៃចន្ទ នៅលើទន្លេនីហ្សេ ក្នុងស្រុក Pategi នៃរដ្ឋ Kwara នៅជិតប្រទេសជិតខាងNiger ។អ្នកស្រុក Usman Ibrahim បាននិយាយថា ជនរងគ្រោះ រួមទាំងស្ត្រី និងកុមារកំពុងត្រលប់មកពីពិធីមង្គលការមួយនៅក្នុងភូមិ Egboti ក្នុងរដ្ឋ Niger។


រហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន១០៣ នាក់ និងជាង១០០នាក់ត្រូវបានជួយសង្គ្រោះពីឧបទ្ទវហេតុទូកនេះ” មកដល់ពេលនេះ មានពលរដ្ឋខ្លះត្រូវបានជួយសង្គ្រោះ កំពុងបន្ត ដែលមានន័យថាចំនួនអ្នកស្លាប់ទំនងជាកើនឡើង"គេមិនទាន់ដឹងច្បាស់ថាមានអ្នកនៅរស់ឬអត់នោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ