អន្តរជាតិ៖ យ៉ាងហោចណាស់ជនចំណាកស្រុកចំនួន ៥៩នាក់ រួមទាំងកុមារ១១នាក់ និង ទារកទើបនឹងកើតម្នាក់បានស្លាប់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់របស់ពួកគេបានលិចនៅក្នុងសមុទ្រ ដោយសារព្យុះនៅភាគខាងត្បូងតំបន់ Calabria នៃប្រទេសអ៊ីតាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៧ កុម្ភៈ ២០២៣។

មជ្ឈមណ្ឌលជួយសង្គ្រោះរបស់ទីក្រុង Crotone បាននិយាយថា ជនរងគ្រោះ ១២នាក់ក្នុងចំណោម ៥៩នាក់ដែលបានស្លាប់ គឺជាកុមារ រួមទាំងទារកទើបនឹងកើតម្នាក់ ហើយ ៣៣នាក់ទៀតជាស្ត្រី។

បើតាមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ទូកផ្ទុកជនភៀសខ្លួនលើសទម្ងន់ ត្រូវបានបំបែកដោយទឹករលកធំៗជាបំណែកៗនៅទីក្រុង Crotone ដោយមន្ត្រីម្នាក់បានរាយការណ៍ថា ជនសង្ស័យជាអ្នករត់ពន្ធមនុស្សត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។

ស្របពេលជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ការលិចទូកដ៏គួរឱ្យរន្ធត់មួយទៀត បានឆក់យកជីវិតមនុស្សរាប់សិបនាក់ រួមទាំងកុមារផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ