កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារក្សាស្ថិរភាពការផ្គត់ផ្គង់ថ្នាំនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសបិទទ្វារបន្ទាប់ពីការផ្ទុះឡើងនៃ COVID-19 នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ។

កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងកាលពីសប្តាហ៍មុនថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ដោយអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភថា មេរោគនេះអាចបំផ្លិចបំផ្លាញប្រទេសដែលមានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមានកម្រិត និងមិនមានកម្មវិធីវ៉ាក់សាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបាននិយាយថា ប្រទេសនេះបានរាយការណ៍ថាមនុស្ស ជិត៤សែននាក់ទៀតដែលមានរោគសញ្ញាគ្រុនក្តៅ ជាមួយនឹងការស្លាប់ថ្មីចំនួន ៨នាក់បន្ថែម ។ក្នុងនោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មនុស្ស ៥០នាក់បានបាត់បង់ជីវិត។

ជាមួយគ្នានេះ របាយការណ៍បាននិយាយថា រដ្ឋាភិបាលបានបញ្ជាឱ្យចែកចាយ ឱសថជាតិបំរុងរបស់ខ្លួន ប៉ុន្តែលោក គីម បាននិយាយថា ថ្នាំដែលទិញដោយរដ្ឋមិនបានទៅដល់ប្រជាជនទាន់ពេលវេលា និងត្រឹមត្រូវតាមឱសថស្ថាននោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ