អង់គ្លេស៖ ក្រុមជើងឯក៨សម័យ Chelsea ត្រូវបានចាប់ឆ្នោតប៉ះក្រុម Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០២០-២១ ក្រោយការចាប់ឆ្នោតបានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

រីឯក្រុមកញ្ជ្រោងខៀវ Leicester City ត្រូវជួបប្រកួតតទល់ជាមួយ Southampton នៅក្នុងវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានយកឈ្នះ Manchester United នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែមេសានៅកីឡដ្ឋាន Wembley ហើយការប្រកួតផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅទីកន្លែងដដែល នាថ្ងៃទី១៥ ខែឧសភា។

គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រនោះគឺ មានការអនុញ្ញាតឱ្យចូលរួមទស្សនាផ្ទាល់ ២ម៉ឺននាក់ ព្រោះព្រឹត្តិការណ៍នេះ ជាការប្រកួតដ៏ល្បីល្បាញបំផុតមួយនៅអង់គ្លេស និងជាការសាកល្បង នៃការប្រមូលផ្ដុំបែបធំ នៅកីឡដ្ឋានអង់គ្លេស ក្នុងឆ្នាំនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ