បើយោងតាមប្រភពDailyMail បានរាយការណ៍ថា កីឡាករខ្សែបម្រើប្រយុទ្ធ Ivan Rakitic បានបង្ហើបថាមានបំណងចាកចេញពី Barcelona នៅរដូវក្តៅនេះបន្ទាប់ពីខកចិត្តនៅឯ Nou Camp ។តាមការអោយដឹងថា កុងត្រារបស់ខ្សែបម្រើរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ។

យ៉ាងណាមិញ Rakitic បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួនរួមមាន Atletico Madrid, Napoli, Villarreal, Juventus និង Sevilla ប៉ុន្តែកីឡាករសញ្ជាតិក្រូអាតរូបនេះមិនទាន់មានចំណាប់អារម្មណ៍លើក្លិបណាមួយឡើយ។

គួរបញ្ជាក់ផងដែរថា ក្លិបយក្សនៃលីកកំពូលរបស់អង់គ្លេស Manchester United និង Tottenham ត្រូវបានគេនិយាយថាចាប់អារម្មណ៍ទៅលើកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ដែលបានឈ្នះពានរង្វាន់ចំនួន ១៣ ចាប់តាំងពីមកកាន់ទឹកដីកាតាឡាន់កាលពីឆ្នាំ ២០១៤ ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ