អន្តរជាតិ៖ វេបសាយដ៏ល្បីរបស់ប្រទេសថៃ Sanook នៅមុននេះបន្តិចបានយកឃ្លិបពីបុរសជនជាតិខ្មែរ មកផ្សាយថាម្ហូបអាហារនៅស៊ីហ្គេមរបស់អត្តពលិក និងគ្រូបង្វឹកមានច្រើនមុខរាប់មិនអស់ដូចជាស្តង់ដារក្នុងសណ្ឋាគារ។

យ៉ាងណាមិញ មុនពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា កីឡាមួយចំនួនបានចាប់ផ្ដើមប្រកួតនៅជុំទី១។ ក្នុងនោះមានអត្តពលិកមួយចំនួន បាននិងកំពុងតែធ្វើដំណើរមកដល់ភូមិកីឡា ដែលជាកន្លែងស្នាក់នៅមិនគិតថ្លៃដូចដែលប្រទេសកម្ពុជាធ្លាប់ប្រកាសកន្លងមក។

ទន្ទឹមនោះដែរ វេបសាយ Sanook បានបង្ហាញមុខម្ហូបរបស់អត្តពលិកដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេម ដោយបែងចែកមួយអាហារនៅក្នុងភូមិកីឡា មួយទៀតជាអាហារនៅក្នុងសណ្ឋាគារ។

តាមរយៈឃ្លិបនោះបានបង្ហាញនៃមុខម្ហូបដែលរៀបចំដោយនាយកដ្ឋានសម្រាប់បុគ្គលិក និងអត្តពលិកនៅក្នុងភូមិកីឡា ដែលនេះនឹងក្លាយជាម៉ឺនុយដែលខុសពីអ្វីដែលសណ្ឋាគារបានរៀបចំ ហើយត្រូវបានចាត់ទុកថាច្រើនបំផុត និងមានភាពចម្រុះជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នេះធ្វើឲ្យអ្នកគាំទ្រកីឡាសឹងតែគ្រប់ប្រទេស បានលើកសរសើរពីមុខម្ហូបមានច្រើនមុខ និងសុទ្ធតែជាអាហារស្ដង់ដារផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ