អង់គ្លេស៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស រកបាន ៣ពិន្ទុងាយៗពី ១ប្រកួតបើកឆាកនៃវគ្គជម្រុះ FIFA World Cup 2022 តាមរយៈលត់គូប្រជែងសាំងម៉ារ៉ាំង (San Marino) ដែលឈរនៅចំណាត់ថ្នាក់ទី២១០ នៃ World Raking ក្នុងលទ្ធផល ៥-០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ក្រុមរបស់លោក Gareth Southgate បានបើកការសម្រុកទៅលើក្រុមភ្ញៀវសាំងម៉ារ៉ាំងដូចទឹកបាក់ទំនប់ និងស៊ុតចេញបាន ៣២ជើង ក្នុងនោះចំគោលដៅ ១៥ជើង ក្រៅពីរកបាន ៥គ្រាប់ពីសំណាក់កីឡាករ Ward-Prowse, Raheem Sterling និង Watkins ម្នាក់ ១គ្រាប់ដូចគ្នា នៅពេលខ្សែប្រយុទ្ធ Calvert-Lewin ដែលត្រូវបានជ្រើសចេញពីក្លិប Everton រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២១ និងនាទី៥៣។

គួររំលឹកផងថាក្រុមហស្សនាម «តោកំណាចអង់គ្លេស» ពុំទាន់ចាញ់ការប្រកួតណាមួយឡើយក្នុងការជួបសាំងម៉ារ៉ាំង ៧ដងមកនេះ ដោយមានគ្រាប់បាល់៤២គ្រាប់ទល់នឹង១គ្រាប់ទៀតផង ដែលធ្វើឲ្យអង់គ្លេសរកបានជ័យជម្នះ១៩លើកជាប់ៗគ្នាពីាការប្រកួតក្នុងផ្ទះចុងក្រោយនេះទាំងការលេងវគ្គជម្រុះ World Cup និងពានរង្វាន់អឺរ៉ុបជាដើម។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ