បរទេស៖ ម៉ាសេដូនៀខាងជើង បានសាងភាពភ្ញាក់ផ្អើលនៅវគ្គជម្រុះ FIFA World Cup ក្រោយបានយកឈ្នះអាល្លឺម៉ង់ដោយលទ្ធផល ១-២ ដោយគ្រាប់បាល់ក្បែចុងម៉ោងរបស់កីឡាករ Eljif Elmas។

Goran Pandev បានរកគ្រាប់បាល់បើកឆាកនាំមុខឱ្យ ម៉ាសេដូនៀខាងជើងនៅក្នុងតង់ទី១ ប៉ុន្ដត្រូវបានក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ រកបានមួយគ្រាប់តាមស្មើវិញដោយខ្សែបម្រើ Ilkay Gundogan ពីការស៊ុតប៉េណាល់ទី។

ប៉ុន្ដែក្រុមដែលមានចំណាត់ថ្នាក់៦៥ក្នុងតារាង FIFA ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុមជើងឯកពិភពលោក៤សម័យ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Elmas នៅ៥នាទីចុងក្រោយនៃការប្រកួត។

យ៉ាងណាមិញ បរាជ័យដំបូងសម្រាប់អាល្លឺម៉ង់នៅក្នុងពូល J ហើយពួកគេក៏របូតគ្រាប់បាល់ដំបូងនៅក្នុងវគ្គជម្រុះនេះផងដែរ។

គួរបញ្ជាក់ថា បរាជ័យនេះក៏បានបញ្ចប់កំណត់ត្រាមិនចាញ់៣៥ប្រកួតជាប់គ្នា នៅក្នុងវគ្គជម្រុះ World Cup ដោយកន្លងមកពួកគេចាញ់អង់គ្លេស ៥-១ កាលពីឆ្នាំ២០០១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ