អេស្ប៉ាញ៖ ទីបំផុត Real Sociedad បានក្លាយជាជើងឯកពាន Copa del Rey រដូវកាល២០១៩-២០ ដែលលើកពេលជិតមួយឆ្នាំ ក្រោយយកឈ្នះ Athletic Bilbao នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ០-១ កាលពីយប់ថ្ងៃសៅរ៍នេះនៅទីក្រុង Seville។

ខ្សែការពារ Inigo Martinez ត្រូវបានបណ្ដេញចេញពីទីលានប្រកួតភ្លាមៗ បន្ទាប់ពីបានបង្កកំហុសលើ កីឡាករ Portu របស់ Sociedadប៉ុន្ដែការសម្រេចចិត្តរបស់អាជ្ញកណ្ដាលបានផ្លាស់ប្ដូរទៅជាកាតលឿងវិញ។

យ៉ាងណាមិញ បន្ទាប់ពីបានពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល(VAR) អស់ពេល៥នាទី ក្រុម Real Sociedad ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយស៊ុតចូលទីបានសម្រេចដោយខ្សែប្រយុទ្ធ Mikel Oyarzabal។

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់តែមួយគ្រាប់នេះ បាននាំជ័យជម្នះដល់ Sociedad និងក្លាយជាជើងឯក Copa del Rey ជាលើកដំបូងក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ