ភ្នំពេញ ៖បន្ទាប់ពីបានឡើង ជាអភិបាលខេត្តកណ្តាល បានប៉ុន្មានខែមកលោក គង់ សោភ័ណ្ឌ ដែលជាអភិបាលខេត្តវ័យក្មេង បានប្តេជ្ញាដោះស្រាយ រាល់ពាក្យបណ្តឹងនិងសំណូមពរ របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោកអភិបាលខេត្ត បានលើកឡើងក្នុងហ្វេសប៊ុក ថា «ពាក្យបណ្តឹង និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយ ជាបន្តបន្ទាប់ តាមទិដ្ឋភាពច្បាប់និងទឡ្ហីករណ៍ជាក់ស្តែង។បើមានការយឺតយ៉ាវយ៉ាងណាក្តី ស្នើសុំពលរដ្ឋយោគយល់អធ្យាស្រ័យ ផងដែរ»។

លោក គង់ សោភ័ណ្ឌ បន្ថែមថានឹងប្រឹងប្រែងដោះស្រាយ អស់ពីលទ្ធភាពនិងសមត្ថភាព។ លោកក៏មិនភ្លេចអរគុណដល់សន្តិភាពដែរ។

ការប្តេជ្ញាចិត្តរបស់អភិបាលខេត្តនេះ ក្រោយពីការចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ