ភ្នំពេញ ៖ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លើកឡើងថា ខេត្តកែប គ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កែន សត្ថា បានថ្លែងថា ខេត្តកែប មានការអភិវឌ្ឍខ្លំាង លើវិស័យទេសចរណ៍ ខណៈដែរភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាលេង កំសាន្តយ៉ាងច្រើនកុះករ នៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រ ក្នុងខេត្តកែប។

លោកបញ្ជាក់ថា «ដោយមើលឃើញពីស្ថានភាពភ្ញៀវ ទេសចរមកកាន់ខេត្តកែប កាន់កើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរកំពុងសិក្សាបង្កើតតំបន់ឆ្នេរ ២កន្លែងបន្ថែមទៀត ដើម្បី បង្វែរភ្ញៀវទេសចរ ទៅលេងកម្សាន្តកន្លែងថ្មីៗទាំងនោះផងដែរ»។

លោកបន្ដថា «ខេត្តយើងនេះគឺថា ឆ្នេរដែលកម្សាន្តមានតែប្រវែង៣៥០ ម៉ែត្រដែលគាត់ មកម្តងៗឃើញថា កកសន្ទះណែន ដោយសារឆ្នេរវាខ្លីពេក ដល់អញ្ចឹងទៅយើង កំពុង តែខិតខំពង្រីក រៀបចំឆ្នេរ២កន្លែងទៀត គឺឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមាន ប្រវែងប្រហែលជា៣គីឡូម៉ែត្រ ដែលឥលូវនេះជាការគិតគូររបស់ឯកឧត្តម ជា សុផ៉ារ៉ា ឧបនាយរដ្ឋមន្រ្តីដែលជាប្រធាន គណៈកម្មធិការគ្រប់និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាគឺ ឯកឧត្តមកំពុងជំរុញឲ្យក្រុមការងារសិក្សា និងឆ្នេរសមុទ្រមួយទៀតលក្ខណៈធម្មជាតិ គឺនៅអង្គោល គឺជាឆ្នេរខ្សាច់ធម្មជាតិតែម្តង មិនមែនយើងយកខ្សាច់មកចាក់ បំពេញជាឆ្នេរធម្ម ជាតិនោះទេ។វាជាឆ្នេរខ្សាច់ធម្មជាតិដែលរលកនាំខ្សាច់មកធម្មជាតិប្រវែង ៣គីឡូកន្លះ ។ ហើយឥលូវនេះយើងខិតខំធ្វើយ៉ាងមិចដើម្បីពង្រីក គោលដៅទេសចរបុកតែមកឆ្នេរកែប ឆ្នេរកែប ណែនពេក អញ្ចឹងយើងត្រូវជំរុញបង្វែរទិស រៀបចំឲ្យគាត់ទៅតំបន់ឆ្នេរអង្គោលខ្លះ »។

ឆ្លៀតឱកាសនោះដែរ អភិបាលខេត្តកែប បានអំពាវនាវឲ្យអ្នកវិនិយោគិនបរទេស មកបណ្តាក់ ទុននៅខេត្តមួយនេះផង ខណៈរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកែប ជាតំបន់ ទេសចរណ៍ សម្រាកលម្ហែកម្រិតខ្ពស់៕ E Bខេត្តកែប គ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរ

ភ្នំពេញ ៖ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លើកឡើងថា ខេត្តកែប គ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កែន សត្ថា បានថ្លែងថា ខេត្តកែប មានការអភិវឌ្ឍខ្លំាង លើវិស័យទេសចរណ៍ ខណៈដែរភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាលេង កំសាន្តយ៉ាងច្រើនកុះករ នៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រ ក្នុងខេត្តកែប។

លោកបញ្ជាក់ថា «ដោយមើលឃើញពីស្ថានភាពភ្ញៀវ ទេសចរមកកាន់ខេត្តកែប កាន់កើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរកំពុងសិក្សាបង្កើតតំបន់ឆ្នេរ ២កន្លែងបន្ថែមទៀត ដើម្បី បង្វែរភ្ញៀវទេសចរ ទៅលេងកម្សាន្តកន្លែងថ្មីៗទាំងនោះផងដែរ»។

លោកបន្ដថា «ខេត្តយើងនេះគឺថា ឆ្នេរដែលកម្សាន្តមានតែប្រវែង៣៥០ ម៉ែត្រដែលគាត់ មកម្តងៗឃើញថា កកសន្ទះណែន ដោយសារឆ្នេរវាខ្លីពេក ដល់អញ្ចឹងទៅយើង កំពុង តែខិតខំពង្រីក រៀបចំឆ្នេរ២កន្លែងទៀត គឺឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមាន ប្រវែងប្រហែលជា៣គីឡូម៉ែត្រ ដែលឥលូវនេះជាការគិតគូររបស់ឯកឧត្តម ជា សុផ៉ារ៉ា ឧបនាយរដ្ឋមន្រ្តីដែលជាប្រធាន គណៈកម្មធិការគ្រប់និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាគឺ ឯកឧត្តមកំពុងជំរុញឲ្យក្រុមការងារសិក្សា និងឆ្នេរសមុទ្រមួយទៀតលក្ខណៈធម្មជាតិ គឺនៅអង្គោល គឺជាឆ្នេរខ្សាច់ធម្មជាតិតែម្តង មិនមែនយើងយកខ្សាច់មកចាក់ បំពេញជាឆ្នេរធម្ម ជាតិនោះទេ។វាជាឆ្នេរខ្សាច់ធម្មជាតិដែលរលកនាំខ្សាច់មកធម្មជាតិប្រវែង ៣គីឡូកន្លះ ។ ហើយឥលូវនេះយើងខិតខំធ្វើយ៉ាងមិចដើម្បីពង្រីក គោលដៅទេសចរបុកតែមកឆ្នេរកែប ឆ្នេរកែប ណែនពេក អញ្ចឹងយើងត្រូវជំរុញបង្វែរទិស រៀបចំឲ្យគាត់ទៅតំបន់ឆ្នេរអង្គោលខ្លះ »។

ឆ្លៀតឱកាសនោះដែរ អភិបាលខេត្តកែប បានអំពាវនាវឲ្យអ្នកវិនិយោគិនបរទេស មកបណ្តាក់ ទុននៅខេត្តមួយនេះផង ខណៈរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកែប ជាតំបន់ ទេសចរណ៍ សម្រាកលម្ហែកម្រិតខ្ពស់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ