នៅក្នុងវីដេអូដែលបានចែកចាយបន្តគ្នាយ៉ាងច្រើន គឺមានបុរសម្នាក់ដែលកំពុងហូបចុកជុំបងប្អូនមិត្តភក្តិត បានចាក់ ស្រាបៀរTiger ដាក់ក្នុងប្រអប់ស្នោរមួយ ។បុរសរូបនោះ ក៏បានចាក់បង្ហាញ ពីកំទេចល្អិតៗដែលមាននៅក្នុងទឹកស្រាបៀរនោះ  គាត់គាស់ស្រាបៀរនេះជាច្រើនកំពុងហើយ ឃើញមានកំទិចកំទីខ្មៅៗជាច្រើន ដែលជាហេតុធ្វើឱ្យគាត់ចម្ងល់ថា តើការផលិតស្រាបៀននេះ គេប្រើប្រាស់ស្តង់ដារអ្វី ហើយថាតើក្រុមហ៊ុនស្រាបៀរTiger មានបានពិនិត្យមុនដែរឬទេ មុននឹងចែកចាយទៅដល់ដៃប្រជាពលរដ្ឋអ្នកដែរផឹក!។

ជាមួយគ្នានេះ គាត់ក៏បានបង្ហាញក្តីបារម្មណ៍ផងដែរថា ការផឹកស្រាបៀរដែលមានកំទិចកំទី កំណរជាច្រើនបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ស្របជាមួយការលើកឡើងរបស់ម្ចាស់វីដេអូរូបនោះ ក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថា «ការផឹកស្រាបៀបែបនេះ ផឹកទៅ ចេះតែខូចតម្រងនោម» និងខ្លះទៀតថា មិនដែលជួបប្រទះស្រាបៀរបែបនេះទេពីមុនមក !!។

គួរបញ្ជាក់ថាមកដល់ពេលនេះ គឺមិនទាន់ឃើញខាងក្រុមហ៊ុនស្រាបៀTiger ចេញមកបកស្រាយក្តីចម្ងល់របស់ប្រជាពលរដ្ឋ និងអ្នកនិយមចូលចិត្តផឹកស្រារបស់ខ្លួននៅឡើយទេ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ