ថៃ៖នារីអាយុ២៤ឆ្នាំបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍«Thai Airways» ម្នាក់នៅព្រលានយន្តហោះសុវណ្ណភូមិ បានលោតសម្លាប់ខ្លួនពីខុនដូ បណ្តាលឲ្យស្លាប់ភ្លាម នៅចំពោះមុខឪពុក ដោយសារតែនាងគ្មានការងារធ្វើរកប្រាក់សងបំណុលគេមិនបាន។ថ្ងៃកើតហេតុ ឪពុករបស់នាង(នារីរងគ្រោះ)បានមកតាមរកនាងដល់បន្ទប់ ព្រោះមិនអាចទាក់ទងកូនស្រីបានច្រើនថ្ងៃហើយ។ ពេលបុរសជាឪពុកបានមកដល់មុខបន្ទប់បានស្រែកហៅកូនស្រី តែនាងមិនឆ្លើយតប និងបើកទ្វារឲ្យឪពុកចូលទេ បែរជានាងលោតតាមបង្អួចចុះមកដី បណ្តាលឲ្យស្លាប់ភ្លាម។

ក្រោយកើតហេតុ សមត្ថកិច្ចថៃ បានចុះពិនិត្យសពនារីរងគ្រោះ និងបានរកឃើញសំបុត្រជំពាក់លុយគេចំនួននៅក្នុងបន្ទប់នារីរងគ្រោះ ទើបសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះពិតជាធ្វើអត្តឃាតមែន ។ សពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ