លោកគ្រូចៅអធិការស្ដីទីឈ្មោះ ហ៊ុម ហឿន បានវ៉ៃលោកនេននៅលើព្រះវិហារ ដោយសារលោកខានចូលព្រះវិហារមួយល្ងាច
ហេតុការណ៍ នេះ កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង ៥:៤៥នាទីល្ងាចដោយមុនដំបូងបានហៅលោកនេនទៅសួរនាំ ពេលលោកនេនទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វ៉ៃលោកនេនដោយប្រើកណ្ដាប់ដៃវ៉ៃលើផ្ទៃមុខ ហើយលោកនេនក៏ដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ លោកគ្រូចៅអធិការនោះបានយកជើងកន្ត្រុំក្បាលលោកនេន ហើយក៏យកដៃបោកក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោកលោកនេនទៅនឹងសសរព្រះវិហារ ។
ប៉ុន្តែដោយសារលើកមិនរួចក៏បោកមិនបាន ពេលនោះលោកនេនក៏រើរួចរត់ពេញព្រះវិហារ លោកនេនផ្សេងៗទៀតក៏រត់ពេញក្នុងព្រះវិហារដែរ។លោកផ្សេងៗដែលនៅក្នុងព្រឹត្តិការណ៍នោះបានឲ្យដឹងថាបើលោកនេនរងគ្រោះនោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីពីនោះវ៉ៃស្លាប់មិនខាន ។
ពេលលោកនេនរត់ចេញពីព្រះវិហារបានហើយលោកស្រែកឲ្យគេជួយ ពេលនោះលោកមួយបអង្គទៀតដែលជាគ្រូបង្រៀន បានឮហើយក៏ដើរទៅមើលបានឃើញលោកនេននោះរងរបួស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថាលោកនេនរងគ្រោះ បានបាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើមជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់។
ហេតុការណ៍នេះកើតឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕sp