លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុនឹងផ្តល់ថវិការ១០លានរៀលដល់សមត្ថកិច្ច សម្រាប់ចេញប្រតិបត្តិការ បង្ក្រាបករណីចោរលួចខ្សែភ្លើងបំភ្លឺសាធារណៈ
4 ឆ្នាំ មុន
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចេញប្រតិបត្តិការ ដើម្បីបង្ក្រាបករណីចោរលួចខ្សែភ្លើងបំភ្លឺ សាធារណ:។ ដោយផ្ដល់ថវិកា ១០លានរៀល ដល់សមត្ថកិច្ច ដឹកនាំការបង្ក្រាបនេះឱ្យខានតែបាន។ បទល្មើសតូចតាច តែផ្ដន្ទាទោសដោយមិនលើកលែង។ អ្នកទិញខ្សែភ្លើងរបស់ចោរ បើចង់រួចខ្លួន សូមឆាប់រាយការណ៍ឱ្យបានឆាប់ បើនៅតែលាក់លៀមបន្តទៀត នៅពេលសមត្ថកិច្ចស្រាវជ្រាវរកឃើ គឺត្រូវមានទោសជាដាច់ខាត។នេះបើតាមការផ្សព្វផ្សាយ របស់ហ្វេសបុកផេក រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។sp