អភិបាលខេត្តដែលត្រូវបាន គេស្គាល់យ៉ាងច្បាស់ថាជាអភិបាខេត្តគំរូ រឿងដោះស្រាយក្តីកង្វល់របស់ប្រជាជនតាមរយៈ កម្មពិធី« សមាជ»ដែលកម្មវិធីនេះលោកអភិបាលខេត្តបានចូលរួម ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងខេត្តដោយយុត្តិធម៌។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ក្រៅពីចូលរួមបុណ្យកាន់បិណ្ឌ លោកអភិបាលក៏បានរៀបចំកម្មវិធីវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាកម្មវិធីថ្មីមួយ មានការចូលសមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត និងមន្រ្តីរាជការសាលាខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ផងដែរកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។យើងសង្កេតឃើញថា នេះជាលើកទី១ហើយ ដែលឃើញមានអភិបាលខេត្ត រៀបចំកម្មវិធីវេចអន្សមដើម្បីបង្កើនភាពស្និតស្នាល និងឱ្យក្មេងជំនាន់ក្រោយ ចេះអំពីវិធីវេចអន្សម។

ចំពោះកម្មវិធីវេច អន្សមនេះដែរ ត្រូវបានសារធាណៈក្នុងបណ្តាញសង្គម បានលើកឡើងថា «មិនដែលមាន អភិបាលខេត្តណារៀបចំពីមុនមកនោះទេ ទើបតែជួបអភិបាលខេត្តនេះមួយ តែងតែធ្វើកម្មវីធីប្លែកៗ ថ្មីៗដើម្បីជួបប្រជាពលរដ្ឋ បង្កើនភាពស្និតស្នាល និងជួយបណ្តុះបណ្តាល ស្គាល់ពីនំរបស់ខ្មែ វប្បធម៌ និង អត្តសញ្ញានជាតិរបស់ខ្លួន»ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមថែមទាំងចង់ឃើញ អភិបាលខេត្តដទៃទៀត អាចរៀបចំកម្មវិធីបែបនេះនៅតាមតំបន់របស់ខ្លួនឱ្យបានច្រើនផងដែរ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ