គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានប្រកាសថា កម្ពុជាអាចនាំចេញថ្នាំជកទៅកាន់ប្រទេសចំនួន៥ ប្រទេស ។

លោក វេង សាខុន បានផ្សព្វផ្សាយនូវរបាយការណ៍មួយ ដោយបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ផលិតផលថ្នាំជក់ដែលកម្ពុជាអាចនាំចេញគឺមានបរិមាណសរុប៥.៣៧៦តោន ។

ប្រភពដដែលបានបន្តថា ប្រទេសដែលជាគោលដៅនាំចេញនៃផលិតផលពីដំណាំថ្នាំជក់របស់កម្ពុជាគឺរួមមាន ប្រទេស វៀតណាម ក្រិក បែលហ្សិក ឥណ្ឌូនេស៊ី និង ហុងហ្គារី ។

ដំណាំថ្នាំជក់កន្លងមកគឺជាដំណាំកសិឧស្សាហកម្មមួយរបស់ប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះវាជាប្រភេទ ដំណាំដែលអាចនឹងមានការរិតត្បិតដោយសារតែប្រទេសជាច្រើនមានការរិតត្បិតលើការប្រើប្រាស់ថ្នាំជក់ និង បារី ដោយសារតែបញ្ហាសុខភាព ។ដំណាំនេះត្រូវបានគេដឹងថា អាចមានសក្តានុពលដាំដុះនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ដែលជាដីសំបូរទៅដោយល្បាប់ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ