ជនបរទេសចំនួន ២០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីកន្លែងសម្បថ ដើម្បីបានធ្វើពាក្យស្បថ ចូលជាសញ្ជាតិខ្មែរ
ជនបរទេសចំនួន ២០នាក់ ក្នុងនោះស្រី្តម្នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីកន្លែងសម្បថ ដើម្បីបា នធ្វើពាក្យស្បថ ចូលជាសញ្ជាតិខ្មែរ។ ការអនុញ្ញាតឲ្យចូលស្បថនេះ បានធ្វើឡើងបន្ទាប់ពីជនប រទេស ទាំង២០នាក់ បានបំពេញនូវលក្ខណៈសម្បត្តិ នៃច្បាប់កម្ពុជាបានកំណត់បានយ៉ាងត្រឹមត្រូវ។
ពិធីសម្បថឲ្យចូលសញ្ជាតិខ្មែរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងតុលាការ កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យត្រូវបា នរៀបចំឲ្យធ្វើសម្បថនៅចំ ពោះមុខ តុលាកា រកំពូល ដើម្បីបំពេញនីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍និងនីតិវិធីកំណត់ នៃច្បាប់សញ្ជាតិ។
ផ្អែកតាមមាត្រា១៦, មាត្រា២៧ នៃច្បាប់ស្តីពី សញ្ជាតិគ្រប់គ្រងជនបរទេស ដែលបានចូល សញ្ជាតិខ្មែររួចហើយ តាមរយៈព្រះរាជក្រឹត្យ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។ ព្រះរាជក្រឹ ត្យផ្តល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីធ្វើសម្បថរួច៕SP