ផ្សារណាត់ ដែលជាផ្សារដ៏ធំចំណាស់មួយ ស្ថិតនៅក្នុងខេត្តបាត់ដំបង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នឹងបានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋនឹងអាជ្ញាធរ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ការឆាបឆេះនេះបានបង្ករឲ្យមានការខូតខាតយ៉ាងខ្លាំង។

ទាក់ទិននឹងបញ្ហានេះ លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង នឹងជាអ្នកនាំពាក្យរដ្ឋបាលខេត្តនៅថ្ងៃទី០១ ខែកញ្ញានេះថា មន្រ្តីជំនាញបានវាយតម្លៃជាបឋមឃើញហើយ ដែលគិតមកដល់ពេលនេះ ផ្សារខាងលើត្រូវបានខូចខាតគិតជាទំហំទឹកប្រាក់សរុបប្រមាណ៨៣១០០០ដុល្លារ នឹងបានបំផ្លាញតូបលក់ទំនិញរបស់អាជីវករអស់៣២តូប គិតជាទឹកប្រាក់៧៥ម៉ឺនដុល្លា។

អភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងបន្ថែមទៀតថា ពេលនេះអាជ្ញារធរបានបង្កើតគណកម្មាការដើម្បីចុះវាយតម្លៃហើយ ដោយប្រគល់ភារកិច្ចទៅឲ្យមន្ទីរៀបចំដែនដីខេត្ត និងមន្ទីវប្បធម៌។ ទាក់ទងទៅនឹងការជួសជុលឡើងវិញក៏មិនទាន់អាចធ្វើដោយតក់ក្រហល់បានទេ ពោលត្រូវធ្វើតាមបែបបទនិតិវិធីនៃការអភិរក្ស ព្រោះអាគារនេះគឺជាអាគារបីតិកភណ្ឌដែលមានតម្លៃជាង១០០ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំថ្មីនៃខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ផ្សារនេះត្រូវបានអគ្គីភ័យឆាបឆេះនៅល្ងាចថ្ងៃទី៣០ ខែសីហា នឹងត្រូវបានមន្រ្តីអាជ្ញាធរធ្វើប្រតិបត្តិការពន្លត់អស់រយៈពេលជាង២ម៉ោងទម្រាំរលត់ទៅវិញ ហើយមូលហេតុនៃការឆេះនេះ បានផ្ដើមចេញពីការទុស្សេចរន្តអគ្គីសនីនៅតាមតូបលក់ដូរនៅក្នុងផ្សារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ