តាមរយៈវីដេអូមួយដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក កាលពីពេលថ្មីៗនេះ ឃើញមានគូស្នេហ៍មួយគូរ ត្រូវបានម្តាយឳពុកម្តាយខាងស្រី ចាប់បំបែកមិនព្រមឱ្យទាក់ទងគ្នាឡើយបើទោះបីជា ខាងប្រុសចូលស្តីដណ្តឹងយ៉ាងណាក៏ដោយ ។ចំពោះការចាប់បំបែកនោះដែរ មិនត្រូវបានបង្ហាញមូលហេតុថាតើបណ្តាលពីហេតុអី្វនោះទេ ឃើញតែឳពុកម្តាយខាងស្រីទាញដៃកូនរបស់ខ្លួនអោយត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ។តាមការឱ្យដឹងនៅក្នុងវីដេអូ ថាបើទោះបីជាចូលដណ្តឹងតាមប្រពៃណី ឬឡើងដល់តុលាការក៏ដោយ គឺដាច់ខាតឳពុកម្តាយខាងស្រី នៅតែពុំអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួនរៀបការជាមួយខាងប្រុសដែលជាគូសង្សា។

ទុំទាវ២០២០មួយគូនេះយំស្រែក អោបគ្នាបើទោះជាម្តាយឳពុកព្យាយាមបំបែកយ៉ាងណា ក៏ដោយក៏ភាគីខាងស្រីនៅតែ បដិសេដនិងការបំបែករបស់ម្តាយ មិនព្រមចាកចេញពីសង្សាររបស់ខ្លួននោះឡើយ។ដោយហេតុនេះហើយទើបមានមតិរបស់មហាជននៅក្នុងហ្វេសបុកជាច្រើនបានលើកឡើងថា សម័យនេះទៅហើយ នៅតែមានអាណាព្យាបាលមួយចំនួន មិនគោរពដល់ការសម្រេចចិត្តរបស់កូនៗ !! បើកូនមិនស្រឡាញ់រស់នៅជាមួយគ្នាក៏គ្មានក្តីសុខនោះដែរ។

ចំណែកអ្នកលេងបណ្តាញសង្គផ្សេងទៀតក៏បង្ហាញមតិស្រដៀងគ្នាថា «លោកម៉ែ លោកឳ បើគ្នាស្រឡាញ់ដល់ថ្នាក់នឹងហើយ បំពេញចិត្ត បំពេញបំណងគ្នាទៅអាណិតគ្នាផង លោកអើយ»ឬក៏«២០២០ហើយនៅមានម៉ែទាវទៀត។ដោយឡែកអ្នកបញ្ចេញមតិដទៃទៀតបានលើកឡើងថា ដោយសារអ្នកទាំងពីរនៅក្មេងទើបម្តាយឱ្យពុកមិនព្រមអោយរៀបការ យល់អាម្មណ៍ម៉ែឳផងកូនៗៗ !!ប្រឹងខំរៀន ខំរកលុយទៅ តែមានមុខមានមាត់គាត់អោយកូនហើយ»ជាដើម៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ