ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យ នៅខត្តភាគខាងជើងប្រទេសវៀតណាមPhú Thọ បានបង្កអោយមានទឹកជំនន់ និងគ្រោះមហន្តរាយបាក់ដីនៅក្នុងតំបន់ជាច្រើន ដែលបានបង្កអោយខូចខាតផលដំណាំ ទ្រព្យសម្បត្តិ និងមនុស្សស្លាប់ និងរងរបួស។ ជាពិសេសភ្លៀងធ្លាក់ខ្លាំងបានបង្កអោយកើតមានគ្រោះមហន្តរាយបាក់ដីនៅស្រុកHạ Hòa បានបណ្តាលអោយមនុស្ស២នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស។

ជាមួយគ្នា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលអោយលំនៅដ្ឋាន១៤ខ្នងបាក់រលំ និង២៣ខ្នងផ្សេងទៀតត្រូវលិចក្នុងទឹកជំនន់។ បន្ថែមលើនេះ ដីដំណាំ៦០០ហិចតា និងស្រះចិញ្ចឹមត្រីត្រូវខូចខាតលិចលង់ដោយសារទឹកជំនន់។ គ្រោះមហន្តរាយបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយផ្លូវជាច្រើនត្រូវជួបការលំបាកនៅក្នុងការធ្វើដំណើរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ