ភាសាចិនអាចនិយាយបានថា ជាភាសាមួយដែលពិបាករៀន បើធៀបនឹងភាសាដទៃទៀត ទាំងការបញ្ចេញសំលេង និងការសរសេរ។ ដោយឡែកយុវតី ទាំងពីររូបនេះវិញលើកឡើងថា ភាសាចិន មិនពិបាករៀននោះទេ បើយើងដឹងពីរបៀបនៃការរៀន។ 

រៀនតែក្នុងសាលាមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះត្រូវស្វែងរកចំណេះដឹងខាងក្រៅមករៀនបន្ថែមតាមរយ៖

១. អានសៀវភៅភាសាចិនឱ្យបានច្រើន៖ អានកាន់តែច្រើន នឹងចេះពាក្យបានកាន់តែច្រើន។

២. មើលភាពយន្តជាភាសាចិន៖ បច្ចុប្បន្ននេះ រឿងជាភាសាចិនមានអក្សររត់លើអេក្រង់ជាភាសាអង់គ្លេស និងភាសាខ្មែរ ដែលធ្វើឱ្យយើងងាយស្រួលផ្គូផ្គងរូបភាព និងពាក្យ ហើយបើពាក្យណាដែលយើងមិនចេះ យើងអាចពិនិត្យមើលក្នុងវចនានុក្រម។

៣.ស្តាប់ចម្រៀងជាភាសាចិន អានសៀវភៅ ឬកាសែត ជាភាសាចិន៖ រៀនតាមរបៀបនេះ យើងស្គាល់នូវពាក្យថ្មីៗពីបទចម្រៀងនោះបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ