គយ កំណត់ជាបណ្ដោះអាសន្ននូវមាត់ច្រកសម្រាប់នាំចូលមុខទំនិញស្រា និងបារីគ្រប់ ប្រភេទ
លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយកំណត់ជា បណ្ដោះអាសន្ននូវមាត់ច្រកនាំចូលមុខទំនិញស្រា និងបារីគ្រប់ប្រភេទ។
ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញដែលមានវេទ យិតភាព លើ ចំណូល និងរួមចំណែកទប់ស្កាត់អំពើរត់គេចពន្ធអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំណត់ ជាបណ្ដោះអាសន្ននូវមាត់ច្រកនាំចូលសម្រាប់មុខទំនិញស្រា (ដែលមានជាតិអាល់កុលលើសពី១០%) និងបារី (ស្ថិតក្នុងទីតាំង ២៤.០២) គ្រប់ប្រភេទ ដូចខាងក្រោម៖
១៖ អនុញ្ញាតឱ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូលតាមរបបអគារលក់ទំនិញរួចពន្ធ
២៖ ការនាំចូលតាមមាត់ច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ការអនុវត្តកំណត់ជាបណ្ដោះអាសន្ននៃមាត់ច្រកនាំចូលស្រា និង បារីនេះ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០រហូតដល់មាន ការកំណត់ជាថ្មី៕SP