សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញា «ខេត្តពោធិ៍សាត់» ដែលចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ក្នុងប្រកាសនោះ ត្រង់ប្រការ៣បានចែងថា និមិត្តសញ្ញាខេត្តពោធិ៍សាត់ ត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម៖

-ដាក់នៅកន្លែងធ្វើការងារ

-ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ

-ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់

-ប្រើប្រាស់ជាផ្លូវការ ក្នុងករណីផ្សេងៗទៀតដែលចាំបាច់។

ចំពោះនិម្មិតសញ្ញានោះមានធាតុផ្សំ «ទឹក ដី មនុស្ស និងប្រវត្តិសាស្រ្ត» ដែលបង្ហាញពីប្រភពធនធានធម្មជាតិ ដ៏សម្បូរបែបក្នុងការអភិវឌ្ឍ ផ្តើមចេញពីភាព ឧស្សាហ៍ព្យាយាម របស់ប្រជាពលរដ្ឋ លើទឹកដីដ៏អំណោយផល ទើបយើងអាចកំណត់បានជានិមិត្តសញ្ញាសម្គាល់ខេត្ត ដូចខាងក្រោម៖

*ទី១៖ រូបមនុស្សជិះសេះស្ពាយដាវ តំណាងឱ្យវីរភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ាពញាសួគ៌ា លោកតា ឃ្លាំង មឿង រួមទាំងក្រុមគ្រួសាររបស់លោក ដែលសុខចិត្ត លះបង់ធ្វើពលីកម្មបូជានូវអាយុជីវិត ឥតស្តាយស្រណោះដើម្បីបុព្វហេតុជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងជាគំរូដ៏ល្អមួយសម្រាប់ ដល់មនុស្សជំនាន់ក្រោយ ឱ្យខិតខំការពារកសាងជាតិមាតុភូមិឱ្យបានគង់វង្ស និងរុងរឿង។

*ទី២៖ រូបតំបន់ជួរភ្នំក្រវាញ (ផ្ទៃខាងក្រោយរូបសេះ) ភ្នំក្រវាញជាឈ្មោះភ្នំមួយនៅក្នុងខេត្តពោធិ៍សាត់ សម្បូរទៅដោយធនធានរ៉ែធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិជា ឱសថបុរាណ និងជាជម្រកនៃសត្វព្រៃ គ្រប់ប្រភេទ។ ជួរភ្នំក្រវាញ គឺជាប្រភពនៃទឹកសម្រាប់ការងារកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំង ជាប្រភពថាមពលវារីអគ្គិសនី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបដ៏មានសក្ដានុពលនៃខេត្ត។

*ទី៣៖ រូបដីឬផែនថ្ម ដែលសេះឈរពីលើតំណាងឱ្យធនធានរ៉ែធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តដូចជា ប្រភពរ៉ែថ្មកែវ ដែលជាថ្មមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មដែលគេយកទៅច្នៃជាផលិតផលសិល្បៈសូនរូបផ្សេងៗ។

*ទី៤៖ ដើមពោធិ៍ និងក្រូចពោធិ៍សាត់៖ ដើមពោធិ៍ គឺតំណាងឱ្យប្រវត្តិនៃឈ្មោះរបស់ខេត្តពោធិ៍សាត់ ដែលមកពីពាក្យដើមគឺ (ពោធិ៍-រសាត់) មានចំនួន ១២សន្លឹក តំណាងឱ្យគុណអ្នកម្តាយ។ ក្រូចពោធិ៍ សាត់តំណាងឱ្យផលានុផលផ្លែឈើដែលត្រូវបានដាំ ក្នុងសម័យអាណានិគមនិយមបារាំង ក្នុងភូមិ ដប់បាត ស្រុកបាកាន ខេត្តពោធិ៍សាត់ ដំបូងគេនៅកម្ពុជា ដោយស្ថានីយស្រា វជ្រាវដើមក្រូ ចមុនឆ្នាំ ១៨៦៣ ហើយមានចំនួន ២១ផ្លែ តំណាងឱ្យគុណលោកឪពុក។

*ទី៥៖ ផ្ទៃទឹក និងត្រី តំណាងឱ្យបឹងទន្លេសាបដែលជាអាងស្តុកទឹកដ៏សំខាន់ និងជាដែនជម្រកមច្ឆា ជាតិគ្រប់ប្រភេទ ដែនជម្រកជីវៈចម្រុះ និងសម្រាប់បម្រើ ឱ្យតម្រូវការ ជីវភាព រស់នៅរបស់ប្រជា ពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

*ទី៦៖ រូបគួរស្រូវក្រងជារង្វង់ស្នែងក្របី បង្ហាញអំពីភាពសម្បូរបែបនៃដំណាំស្រូវ ដែលលាតសន្ធឹងលើ ផ្ទៃដីកសិកម្មដ៏ធំទូលាយ ជាគ្រឹះរឹងមាំសម្រាប់ខឿនសេដ្ឋកិច្ចជាតិ។

*ទី៧៖ បូ (ពណ៌ក្រហម ខៀវ និងបៃតង) តំណាងឱ្យជាតិដែលប្រជាពលរដ្ឋទាំងមូលនៅ ក្នុងខេត្តពោធិ៍ សាត់ នាំគ្នាស្តារ និងលើកស្ទួយក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

*ទី៨៖ អក្សរ «ខេត្តពោធិ៍សាត់» បញ្ជាក់ថាប្រជាជនខេត្តពោធិ៍សាត់ គោរពយ៉ាងខ្ជាប់ខ្ជួន និងបំពេញភា រកិច្ចជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល កម្ពុជា ដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

*ទី៩៖ ក្រវាញ គឺជារុក្ខជាតិផ្តល់នូវដើម ផ្កា និងផ្លែ សម្រាប់ប្រើប្រាស់ជាអាហារ និងឱសថមានឈ្មោះ ល្បីល្បាញជាយូរលង់ណាស់មកហើយ ជាមួយឈ្មោះជួរភ្នំក្រវាញ និងរបាំបេះក្រវាញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ