ថ្មលយ ដែលមានទីតាំងស្ថិតនៅឧទ្យានជាតិគិរីរម្យគឺជា តំបន់ទេសចរណ៍បែបធម្មជា តិដែលកំពុងពេញនិយ មនាពេលបច្ចុប្បន្ននេះ។ កន្លែងនេះមានមនុស្សជាច្រើនទៅលេងកម្សាន្ត និងបោះតង់ ដើម្បីបានទៅឃើញទេ សភាពដ៏ស្រស់ស្អាតនោះ ។ខណៈកំពុងតែទទួលបានប្រជាប្រិយភាព ស្រាប់តែពេលថ្មីៗនេះមានក្រុម អ្នកដើរលេងមួយចំនួន បានទៅលេងកម្សាន្ត ហើយបោះចោលសំរាម និងទុកចោលសំរាមនៅលើនោះតែម្តង ដោយមិនបានវេចខ្ចប់ប្រមូលយកមកបោះចោលនៅខាងក្រោមឡើយ ។
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក ឈ្មោះថាSomeurn Kirirom ដែលជាមន្ត្រីឧទ្យានុរក្សនៅ តំបន់នោះ បានសរសេររៀបរាប់ថា «រីករាយថ្ងៃអាទិត្យនេះ ហើយផ្លូវទៅថ្មលយអត់មានអីត្រូវ និយាយរៀបរាប់មិនដឹងថ្ងៃណាទើបពួកគាត់យល់»សារដែលម្ចាស់ហ្វេសបុកនេះបានរៀបរាប់ក្នុងន័យដើម្បីផ្ញើរជូនអ្នកដែលបានមកដើរកម្សាន្តកន្លែង ទេសចរណ៍ធម្មជាតិថ្មល័យនេះ កុំបោះចោលសំរាមប គ្មានសណ្តាប់ធ្នាប់បន្ត ទៅទៀត