នាយកដ្ឋានព័ត៌មានវិទ្យា៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុបបរទេស (Group) ឬមានជនបរទេសទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគលើ "កាក់ឌីជីថល" ឬហៅម្យ៉ាងទៀតថា "រូបីយប័ណ្ណឌីជីថល"។ គួរបញ្ជាក់ផងដែរថា  ប្រសិនបើអ្នកមើលអត្ថបទសារក្នុងគ្រុបទាំងនោះ  អ្នកនឹងឃើញអំពីភាពជោគជ័យនៃការវិនិយោគរបស់សមាជិកផ្សេងៗ ដូចជាការដាក់ប្រាក់  (Deposit) និងការដកប្រាក់ចំណេញ (Withdraw)  ជាដើម។  បើយោងតាមសេចក្តីរាយការណ៍កន្លងមក  មានជនរងគ្រោះជាច្រើនបានធ្លាក់ក្នុងគម្រោងឆបោក និងខាតបង់ប្រាក់ ជាច្រើនករណី។

ដើម្បីការពារពីការចាញ់បោក  ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖ អត្ថបទនេះមានគោលបំណងអប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថាអត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគរូបីយប័ណ្ណឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ។

#InvestmentScam #GetQuickRichScheme #CryptoCurrency #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ