ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវបេតុង ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ក្មេងប្រុសរងគ្រោះឈ្មោះ អួន វណ្ណដារ៉ា អាយុ១៧ឆ្នាំ ជាសិស្សសាលាអនុវិទ្យាល័យ ព្រែកព្នៅ ថ្នាក់ទី៨A រស់នៅកន្លែងកើតហេតុខាងលើ មានឳពុកឈ្មោះ អួន រី មុខរបរកសិករ និងម្ដាយឈ្មោះ នន់ សារុម ។

តាមការរៀបរាប់ របស់ឪពុកបានឲ្យដឹងថា៖ គាត់បាន ប្រើឲ្យកូនរបស់គាត់ ចាប់មាន់ដើម្បីទុកធ្វើម្ហូបសែន នៅថ្ងៃស្អែក ទំនងកូនគាត់ពេលដែលឡើង ទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ទាល់តែអស់ឈាម បានធ្លាក់មកដី។ កូនរបស់គាត់ទំនងឡើងទៅប៉ះចំខ្សែភ្លើង ដែលគាត់តដាក់អំពូលបំភ្លឺ នៅសំយាបមុខផ្ទះ ។ សមត្ថកិច្ច បានចុះមកដល់ពិនិត្យ និងកោសល្យវិច័យ ទៅលើសាកសព ពិតជាឆក់ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន រួចហើយក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យ ទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ