យោធាថៃ ១២០៥ ចាប់ពលករចំណាកស្រុក ៧ នាក់ឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើ ក្នុងស្ថានភាពកូវីត១៩
(ក្រុងប៉ោយប៉ែត)៖ ពលករខ្មែរ ឆ្លងដែន ខុសច្បាប់ ត្រូវសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់ករណីថ្ងៃនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះចាប់បាន៧នាក់ទៀត ដើម្បីការពារនៅស្ថានការណ៍ការរាត្បាតកូវិត-19 តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ។
សមត្ថកិច្ចកងរយទាហានប្រាណទី1205 កងកម្លាំងបូរផា បានចាត់កម្លាំងពលល្បាតនឹងតាមឃ្លាំមើលក្នុងតំបន់ទទួលខុសត្រូវ ពិនិត្យឃើញពលរដ្ឋខ្មែរ កំពុងដើរចំនួន៣នាក់ ក្នុងនោះប្រុស២ស្រី១ នៅបរិវេណភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ធ្វើកំណត់ហេតុចាប់ខ្លួនពលករដ្ឋខ្មែរទាំង៣នាក់ ដែលរួមមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះប៊ុន ឌី ប្រុស អាយុ៣៧ឆ្នាំ។
២/ឈ្មោះ ខែម ឡា ប្រុស អាយុ២០ឆ្នាំ
៣/ឈ្មោះ ម៉ានី ស្រី អាយុ៤០ឆ្នាំ អ្នកទាំង៣រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានឯកសារធ្វើដំណើរ ដោយអ្នកទាំង៣ធ្វើដំណើរចូលមកប្រទេសថៃ ដើម្បីរកការងារធ្វើ ស៊ីឈ្នួលទូទៅផ្នែកកសិកម្ម នៅទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដោយសារខាងកម្ពុជា មិនមានការងារធ្វើ អ្នកខ្លះធ្លាប់ចូល-ចេញថៃ ២០លើកហើយ ទើបសមត្ថកិច្ចនាំខ្លួនអ្នកទាំងអស់បញ្ជូនទៅឲ្យកងរយទី127ភូមិ ណូន ម៉ាកមុន ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ។
សមត្ថកិច្ចបន្តទៀតថា ប៉ុន្មានម៉ោងមុននេះ អំឡុងពេលសមត្ថកិច្ចទាហានចេញល្បាត បានប្រទះឃើញបុគ្គលគួរឲ្យសង្ស័យចំនួន៤នាក់ទៀត ក្នុងនោះប្រុស២នាក់ ស្រី១នាក់និងក្មេងប្រុស១នាក់ ខណៈកំពុងដើរមកតាមផ្លូវក្នុងទឹកដីថៃ នៅបរិវេណភូមិណង ញ៉ាផ្លង ឃុំប៉ារ៉ៃ និងព្យាយាមរត់ឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិលំនៅឋានវិញ ទើបនាំមកសួរចម្លើយ ក្នុងនោះមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ អ៊ាន ណេត ប្រុស អាយុ២៤ឆ្នាំ
២/ឈ្មោះអ៊ាន មេក ប្រុស អាយុ២៧ឆ្នាំ
៣/ឈ្មោះ គួង សាឡេន ស្រី អាយុ២០ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត,ដែលអ្នកទាំង៤រស់នៅខេត្តបាត់ដំបង ចូល-ចេញ ប្រទេសថៃ២០-២២លើកមកហើយ មិនមានកសារធ្វើដំណើរ។ ក្រោយពីសមត្ថកិច្ចសួរចម្លើយនឹងចុះក្នុងកំណត់ហេតុ ទើបនាំខ្លួនបញ្ជូនទៅឲ្យកងរយទី127 ភូមិណូន ម៉ាកមុន ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ សរុបសមត្ថកិច្ចថៃបានចាប់ខ្លួនពលរដ្ឋខ្មែរដែលលួចចូល-ចេញព្រំដែនថៃ-កម្ពុជា បានចំនួន៧នាក់៕