ទស្សន:វិភាគ :«ហេតុអ្វីលោក ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ?»
ជាទូទៅ មេដឹកនាំប្រទេសនីមួយៗក្នុងពិភពលោក រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែក្តាប់យ៉ាងណែនក្នុងដៃការងារពត៍មាននិង ចារកម្មនិងក៍ជាអ្នកដឹកនាំផ្ទាល់បណ្តាញចារកម្មនៅក្នុងប្រទេសរបស់ខ្លួនដែរ។ គេមិនអាចដឹងបានទេថា តើនរណាខ្លះជាភ្នាក់ងារពត៍មាននិងជាបណ្តាញចារកម្មដែលបម្រើឲ្យរដ្ឋាភិបាល ពីព្រោះបណ្តាញចារកម្មមាននៅគ្រប់ទិសទីមិនថាក្នុងគណបក្សផ្ទាល់ខ្លួន រឺក៍មជ្ឈដ្ឋានក្រុមប្រឆាំង, អង្គការសង្គមស៊ីវិលឬអង្គការអន្តរជាតិនោះឡើយ រាប់ទាំងបណ្តាញសារព័ត៌មានផងដែរ។ ជាពិសេសមេដឹកនាំប្រទេសដែលកាន់អំណាចជាង ៤០ ឆ្នាំ ដូចលោក ហ៊ុន សែន ពិតជាមានបណ្តាញភ្នាក់ងារពត៍មាននិងចារកម្មរបស់ខ្លួនគ្រប់ទិសទីទាំងនៅក្នុងនិងក្រៅប្រទេស។ ហេតុដូច្នេះហើយបានជារាល់ផែនការនិងសកម្មភាពដែលជាប់ពាក់ព័ន្ធហើយអាចប៉ះពាល់ដល់សន្តិសុខ សង្គមនិងសន្តិសុខជាតិត្រូវបាន រដ្ឋាភិបាលក្តាប់បានយ៉ាងណែនក្នុងដៃ និងចាត់វិធានការ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
គេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា គ្មានអ្វីដែល លោកមិនដឹងជាមុននោះឡើយ «សូម្បីតែដេកថ្ងូរក្នុងបន្ទប់» ក៏លោកដឹងបានដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ឲ្យដឹងដែរថា សូម្បីអត្ថបទសារព័ត៌មានខ្លះ ក៏លោកបានដឹងតាំងពីមុនពេល ចេញផ្សាយទៅទៀត។
ជាងនេះទៅទៀត លោក ហ៊ុន សែនក៍ធ្លាប់ប្រកាសជាសាធារណះរំលឹកចំពោះអ្នកដែល មានគំនឹត រឺ មហិច្ឆតាចង់ផ្តួលលោក រឺ ផ្កួលគណបក្សរបស់លោកថា «សូមប្រយ័ត្នមេមាន់បណ្តើរកូនទា »ហើយ លោក ហ៊ុន សែនក៍ធ្លាប់ប្រមានដែរថា«មិនអោយមានរដ្ធប្រហារដូច១៨មិនា១៩៧០ឡើយនៅពេលលោកនៅកាន់អំណាច»។
ដូច្នេះ សំណួរដ៏សំខាន់បំផុតនៅទីនេះគឺ « តើនរណាខ្លះជាភ្នាក់ងារ ឬបណ្តាញចារកម្ម របស់លោក ហ៊ុន សែន? «តើការទម្លាយសម្លេងសន្ទនាសម្ងាត់រវាងលោក ហ៊ុន
ម៉ាណែតនិង ជុន ចន្ទ្របុត្រនេះជាសំលេងទាំងស្រុង រឺក៍មាននៅ រក្សាទុកសំលេងផ្សេងទៀត » ដើម្បីទុកបញ្ជេញសំរាប់យថាហេតុផ្សេងៗ ដូចជាក្នុងករណីដែលមានការក្បត់ រឺ ចារកម្មឡង (Double Agent) ។ល។
ខ្ញុំជឿជាក់ថា គ្មាននរណាអាចឆ្លើយបានទេ ប៉ុន្តែអ្វីដែលគេអាចដឹងបានគឺ ភ្នាក់ងារនិងបណ្តាញចារកម្មរបស់លោក ហ៊ុន សែន មានច្រើននិងមាននៅគ្រប់ទិស ទី គ្រប់ច្រល្ហកសូម្បីតែក្បែរខ្លួនមេបក្សប្រឆាំង ហើយជួនកាល ទៀត សូម្បីតែអ្នកនិយាយប្រឆាំងកប់ៗមាត់រឺប្រមាថ មាក់ងាយលោកហ៊ុន សែនក៏ នៅតែអាចជាបណ្តាញចារកម្ម របស់គាត់ដែរ។
នៅក្នុងវិស័យសារព័ត៌មាន ជុន ច័ន្ទបុត្រ ដែលខំនិយាយរិះគន់ វាយប្រហារលោក ហ៊ុន សែន ខ្លាំងៗ ដែលមើលទៅហាក់ដូចជាអ្នកសារព័ត៌មានប្រឆាំងដ៏ខ្លាំងក្លាម្នាក់នោះ ក៏ជួនកាលអាចគ្រាន់ តែជាល្បែងឆ្ពិនភ្នែកដើម្បីធ្វើឲ្យក្រុមប្រឆាំងទុកចិត្តប៉ុណ្ណោះ។
អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ករណីជុនច័ន្តបុត្រនេះ គឺ ហេតុអ្វីសុខៗបានជាបុគ្គលដែល មើលទៅដូចជាស្អប់លោក ហ៊ុន សែន ណាស់, ស្អប់គ្រួសារត្រកូលហ៊ុនណាស់ តែបែរជា ស្វះស្វែងរកជួបលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជាសម្ងាត់ទៅវិញ? តើមាន នរណាខ្លះបានដឹងព័ត៌មាននេះនៅមុនពេលដែលគេទម្លាយឲ្យដឹង?
ក្រៅពីការផ្តល់ព័ត៌មានសម្ងាត់ឲ្យលោក ហ៊ុន សែន ហើយ ជុន ច័ន្ទបុត្រ ក៏នៅប្រើប្រាស់វិទ្យុអាស៊ីសេរីដើម្បីវែកមុខបុគ្គលក្នុងក្រុម រឺបក្សប្រឆាំងជ្រុលនិយមជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរអាចកំណត់អត្តសញ្ញាណបានផងដែរ។
អ្វីដែលជាក់ស្តែងនៃការសហការ ជាសម្ងាត់ដើម្បីជួយរដ្ធាភិបាល ( Theory or Conspiracy) យើងអាចធ្វើការសំគាល់បានគឺ នៅពេលសម្ភាសន៍វាគ្មិនម្តងៗ ជុន ច័ន្ទបុត្រ តែងតែដេញដោលឈ្លេចសួរផងនិងបញ្ជោរផងនិងជាពិសេស តាំងសំនួរដើម្បីអូសក្រឡាទាញឲ្យវាគ្មិនសំខាន់ៗ ដែលជាមេចលនា រឺមេក្លោងនៅក្នុងបក្សនយោបាយក្តីនិងក្នុងអង្គការសង្គមស៊ីវិលដែលមានទស្សនះនិងជំហរប្រឆាំងផ្កាប់មុខរដ្ធាភិបាលអោយជ្រុលមាត់ និយាយចេញមកនូវផែនការនិងសកម្មភាពខុសច្បាប់និងបំពានច្បាប់របស់ពួកខ្លួន។
តាមរយៈកិច្ចសម្ភាសន៍ទាំងនោះ ហើយ សមត្ថកិច្ចក៏បានដឹងហើយ ក៍បានវែកមុខក្រុមចលនាឧទ្ទាមបានយ៉ាងច្រើនមុខសញ្ញាផងដែរ។ នេះគេហៅថា«ការងារចារកម្មដោយបើកចំហរដែល ជុន ច័ន្ទបុត្របានធ្វើ»។
ប៉ុន្តែ មានពេលខ្លះ មេដឹកនាំតែងសម្រេចចិត្តបំបែកមុខចារកម្ម របស់ខ្លួននៅក្នុងករណីដែលអ្នកនោះក្បត់ ឬក៏ការប្រើប្រាស់អត់ប្រសិទ្ធភាព។
ករណី ជុន ច័ន្ទបុត្រដែលត្រូវ បានលោកនាយករដ្ឋមន្ត្រីសម្រេចបើកមុខនៅពេលនេះគឺជាឧទាហរណ៍ជាក់ស្តែង។
នៅក្នុងគ្លិបសំលេងដែលបាន ទម្លាយពី២ថ្ងៃមុននេះ បានបង្ហាញ យ៉ាងច្បាស់ថា ជុនច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន អស់ជាច្រើនឆ្នាំដោយធ្លាប់បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនដល់រដ្ឋាភិបាល។ ប៉ុន្តែ នៅទីបំផុត នៅពេលដឹងខ្លួនថា វិទ្យាសាស្ត្រ សុខាភិបាល បច្ចុប្បន្នមិនទាន់អាចមាន លទ្ធភាពព្យាបាលជំងឺមហារីកធ្ងន់ធ្ងរអោយជាបានទើបបុគ្គលនេះបែរជាចេញក្រឡាក្បត់ដោយតាំងខ្លួនជាអ្នក បកអាក្រាតមន្ត្រីគណបក្ស
ប្រជាជនកម្ពុជាវិញដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកគាំទ្រក្នុងក្រុមប្រឆាំងក្នុងគោលបំណងឲ្យពួកគេជួយផ្តល់លុយកាក់ដើម្បីព្យាបាលជំងឺផង និងក៏ដើម្បីឲ្យពួកគេមានសមានចិត្តស្តាយស្រណោះអាលោះអាល័យផងក៍ថាបាន។
ប៉ុន្តែ លទ្ធផលនៃអំពើក្បត់នេះបែរជាតាមលង ជុន ច័ន្ទបុត្រ ខ្លួនឯងនៅនាទីចុងក្រោយទៅវិញ។ នៅពេលដែលលោក ហ៊ុន សែន សម្រេចបំបែកមុខ ជុន ច័ន្ទបុត្រ ជាសាធារណៈតាមរយះការបញ្ចេញសំលេងសន្ទនារវាង លោក ហ៊ុន ម៉ាណែត និងជុន ច័ន្តបុត្រ បែបនេះ ខ្ញុំយល់ថា ប្រហែលជា លោក ហ៊ុន សែនយ៉ាងហោចណាស់ក៍មានគោលបំណង២ ដែរ :
ទីមួយ : បំបែកមុខបុគ្គលចារកម្មជុន ចន្ទ្របុត្រដោយសារតែការងារគ្មានប្រសិទ្ធិភាព រឺក៍ក្បត់។
ទីពីរ : គឺដើម្បីបន្លាយខ្សែអោយវែងហើយរុញចារកម្មនេះអោយចូលកាន់តែជ្រៅនិងដើម្បីអោយគេបន្តកាន់តែជឿជាក់និងទុកចិត្តថា ជុន ចន្ទ្របុត្រនេះមិនមែនជាចារកម្មរបស់លោកហ៊ុន សែន ទេតាមរយះនៃការប្រើ «ល្បិចសាច់កម្ម» ៕
ខ្ញុំយល់ថា ក្បាច់ទម្លាយសំលេងសម្ងាត់នេះពិតជាបានរុញអោយ ជុន ចន្ទ្របុត្រស្ថិតក្នុងស្ថានភាព រើខ្លួនមិនរួចព្រោះ :
ប្រសិនបើ ជុន ច័ន្ទបុត្រ ចេញមុខ បដិសេធថាខ្លួនមិនមែនជាចារកម្មរបស់លោក ហ៊ុន សែន មានន័យ ថា ជុន ច័ន្ទបុត្រ កំពុងលេងល្បែងសាច់កម្មនេះហើយពោលគឺ បុគ្គលនេះគឺពិតជា ចារកម្មពិតប្រាកដ។
ប៉ុន្តែ ក្នុងករណីដែល ជុន ច័ន្ទបុត្រ នៅស្ងៀមមិនឆ្លើយតប មហាជន នឹងយល់ថា ជុន ច័ន្ទបុត្រ ពិតជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន ប្រាកដមែនហើយ។
ដូច្នេះ មួយក្បាច់របស់លោក ហ៊ុន សែននេះពិតជាមិនត្រឹមតែបាន រុញ ជុន ចន្ទ្របុត្រអោយចូលក្នុង ស្ថានភាពមួយ «បើនៅក្នុងល្បែងលេងរែក» វិញ គឺ «ជុន ច័ន្ទបុត្រ រែកក៏ចាញ់ មិនរែកក៏ចាញ់» ។ ម៉្យាងវីញទៀត មួយក្បាច់របស់លោក ហ៊ុន សែននេះក៍អាចជាសារដាស់តឿនដល់ក្រុមជ្រុលនិយមអោយប្រយ័ត្នប្រយែងក្នុងការផ្តល់បទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី រឺ VOA ។ល។ ព្រោះគ្មាននរណាដឹងទេថា អ្នណាខ្លះជាភ្នាក់ងារពត៍មាននិងជាចារកម្មបំរើអោយនយោបាយរបស់លោក ហ៊ុន សែនដូចមាករណីលោក ជុន ចន្ទ្របុត្រដែលជាចារកម្មបង្កប់នេះជាភស្តុតាងជាក់ស្តែងស្រាប់។
ដោយ អ្នកនយោបាយតុកាហ្វេ