ភ្នំពេញ៖​ ផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីឈូកវ៉ា1ត្រូវបានអគ្គីភ័យឆាប់ឆេះជាប់ស្ត្រីជាប្រពន្ធនិងកូនប្រុសតូចពីរនាក់នៅក្នុងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7 និង 30 នាទីព្រឹកថ្ងៃទី 27ខែធ្នូនៅក្នុងបុរីពិភពថ្មីឈូកវ៉ា1 ផ្ទះលេខ 106 ផ្លូវបេភូមិផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ1ឈ្មោះ គឹម យូរី ភេទស្រីអាយុ 28 ឆ្នាំ 2.ឈ្មោះសូរី វណ្ណភូ ភេទប្រុស5ឆ្នាំនិង3.ឈ្មោះសូរី ផាយុទ្ធភេទប្រុសអាយុ៣ឆ្នាំ។

តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគឺឃើញផ្ទះបិទទ្វារចាក់សោរហើយស្ត្រីជាភរិយានិងកូនប្រុសពីរនាក់កំពុងតែសម្រាកនៅជាន់ទីមួយស្រាប់តែមានផ្សែងហុយចេញពីលំនៅឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាឡើងទៅលើជាន់ទីមួយដើម្បីជួយរំដោះស្ត្រីនិងកូនចេញពីលំនៅឋានតាមបង្អួច។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតបាននាំគ្នាវាយទម្លុះទ្វារដើម្បីជួយពន្លត់នៅផ្នែកខាងក្រោម។

នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ទោះបីយ៉ាងណាភ្លើងពុំបណ្ដាលឲ្យឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ។

តាមស្ត្រីរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោងប្រមាណជា 5 ព្រឹកប្តីរបស់ខ្លួនឈ្មោះឡៅ សូរីកញ្ញាបានភ្ញាក់ពីព្រឹកទៅធ្វើជាចុងភៅដោយចាក់សោរពីក្រៅទុកកូនសោរ នៅក្នុងផ្ទះ។ខណៈនោះស្រាប់តែភ្លើងបានឆាបឆេះនៅចំណុចជំនាងផ្ទះខាងក្រោម និងរាលដាលទូតាំង បង្កជាផ្សែងហុយទ្រលោមទៅផ្នែកខាងលើគាត់បានភ្ញាក់ឡើងប្រុងនាំកូនចុះហើយក៏ត្រូវភ្លើងស្ទាក់ជាប់បណ្ដាលឲ្យឆេះរងរបួសដៃជើងផងដែរ។ក្រោយមកប្រជាពលរដ្ឋនិិងសន្តិសុខ ក៏បានវាយទម្លុះរនាំងបង្អួចចូលទៅសង្គ្រោះនាំមកកាន់មណ្ឌលសុខភាពគោករការ។

ទាក់ទិនការកើតមានអគ្គីភ័យនេះត្រូវបានម្ចាស់ផ្ទះក៏ដូចជាសមត្ថកិច្ចមានការសង្ស័យថាបណ្ដាមកពីទុស្សេរខ្សែភ្លើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ