សមត្ថកិច្ចស្រាវជ្រាវរកឃើញនឹងបង្ក្រាបទីតាំងផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងក្រុង សៀមរាប ឃាត់ខ្លួនសង្ស័យ៣នាក់ ស្រីម្នាក់
4 ឆ្នាំ មុន
ខេត្តសៀមរាប៖ (ព័ត៌មានបឋម) កាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះសមត្ថកិច្ចចម្រុះខេត្តបានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងនោះស្ត្រី ២នាក់ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីផលិតចែកចាយនិងរក្សាទុកសារធាតុញៀន ។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីនចំនួន១២ កញ្ចប់ ទូរស័ព្ទដៃ៤ គ្រឿង និងសារធាតុ ផ្សេងៗមួយចំនួនទៀតដែលសង្ស័យជាគ្រឿងផ្សំសម្រាប់ការផលិតគ្រឿងញៀន ៕