នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុង នោះដែរការទំនាក់ទំនងបានប្រែក្លាយពីការបញ្ជូនសារដោយសំបុត្រ  មកជាការបញ្ជូនសារតាមបែបអេឡិចត្រូនិកជំនួសវិញ  ដែលវាមាន លក្ខណៈ ឆាប់ រហ័ស លឿន ទាន់ ចិត្ត  ទាំង ការផ្ញើនិងទទួល។ 

Telgram បាន ក្លាយជា កម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាង គេ មួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័ន រដ្ឋ និងឯកជនដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗទៅ វិញ ទៅ មក។  ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនីក្នុងពេលតែមួយ (ដោយ ប្រេីលេខទូរស័ព្ទតែមួយ)។ 

ដើម្បីបង្កើន សុវត្ថិភាព គណនី Telegram អ្នកអាចធ្វើការកំណត់  Settings មួយចំនួនដូចខាងក្រោម៖

១) ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

- ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security

- ជ្រើសរើសយក Passcode & Touch ID / Turn on local passcode 

- ជ្រើសរើសយក Turn Passcode On បន្ទាប់មកបញ្ចូលលេខសម្ងាត់ ដើម្បីការពារការលួចចូលគណនីដោយគ្មានការអនុញ្ញាត

- បន្ទាប់មកធ្វើការកំណត់ Auto-Lock ឬភ្ជាប់លេខសម្ងាត់ជាមួយនឹងក្រយ៉ៅដៃ។

 ២) ការដំឡើង 2FA (Two-Step Verification)៖ Two-Step Verification ក្នុងកម្មវិធី Telegram ប្រើប្រាស់ដើម្បីការពារគណនីរបស់អ្នកពីការលួចចូលប្រើប្រាស់ (ជាអចិន្ត្រៃយ៍)បើទោះបីជនអនាមិកធ្វើការលួចយកសារ SMS ឬគ្រប់គ្រងចូលទៅកាន់គណនី Telegram របស់អ្នកក៏ដោយ ក៏ពួកគេតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់ 2FA ម្តងទៀត មុននឹងអាចចូលទៅប្រើប្រាស់គណនី Telegram របស់អ្នក។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

- ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security

- ជ្រើសរើសយក Two-Step Verification 

- វាយបញ្ចូលលេខសម្ងាត់ដែលពិបាកទាយ ដើម្បីការពារគណនី Telegram  បន្ទាប់មកចុច Next

- រាល់ការចូលប្រើប្រាស់គណនី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រថ្មី តម្រូវវាយបញ្ចូលលេខសម្ងាត់ 2FA ជាចាំបាច់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ