កែប ៖ ចង់ដើរលេង តែពិបាករករីហ្សតបែបធម្មជាតិស្នាក់នៅមែនទេ ? អស់កង្វល់ហើយ !! កាន់តែពិសេសសម្រាប់ទេសចរណ៍ ចាប់ពីថ្ងៃទី១ មិថុនា តទៅ ! លេជេន កែបរីហ្សត បើកដំណើការជាធម្មតាឡើងវិញ ដើម្បីទទួលភ្ញៀវ បានមកកម្សាន្ត លំហែរកាយ ទទួលបាននូវភាពស្រស់ស្រាយ រំសាយអារម្មណ៏ពីទុក្ខកង្វល់ ជាមួយមិត្តភក្ដិបងប្អូនក្រុមគ្រួសារទីស្រលាញ់។ 

លេជេន កែបរីហ្សត បើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១តទៅ ហើយលោកអ្នកដែលមកលំហែរកម្សាន្ត រំសាយអស់ទុក្ខកង្វល់ បំបាត់នូវអារម្មរណ៍តានតឹង ដោយសារតែរីហ្សតបែបលក្ខណៈធម្មជាតិមួយនេះ គឺជាទីកន្លែងដ៏សែនមនោរម្យ ជាពិសេសស្ថិតនៅជិតឆ្នេរសមុទ្រកែប អមដោយជួរភ្នំជុំវិញជាមួយធម្មជាតិដ៏ស្រស់បំព្រង អាចបំពេញតាមក្តីស្រម៉ៃរបស់លោកអ្នកតែម្តង ក្នុងការមកលំហែរកម្សាន្តជាលក្ខណៈគ្រួសារផងដែរ។

លេជេន កែបរីហ្សត មានទីតាំងស្ថិតនៅឧទ្យានជាតិកែប ក្រុងកែប ខេត្តកែប មានចំងាយប្រមាណ ២០០ម៉ែត្រប៉ុណ្ណោះពីឆ្នេរកែប។ នាពេលរសៀលអាចដើរគយគន់សម្រស់មាត់ឆ្នេរដ៏ស្រស់ត្រកាលចាកចេញពីភាពនឿយណាយ និងបំបាត់ទុក្ខកង្វល់ នាថ្ងៃឈប់សម្រាកពីការងារ អាជីវកម្ម និងការសិក្សាជាដើម។ ជាពិសេសនោះ ទេសភាព មាត់សមុទ្រ អមដោយធម្មជាតិនិងខ្យល់ត្រជាក់នាពេលព្រះអាទិត្យរៀបអស្តង្គត នៅចន្លោះកណ្តាលជួរភ្នំខ្ពស់ៗ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ ពិតជាឱសថព្យាបាលដ៏ពិសិដ្ឋ ចាកចេញពីភាពតាន់តឹង នាំមកនូវអារម្មរណ៍ស្រស់ស្រាយជាមួយឧទ្យានរុក្ខសាគរដ៏សែនមនោរម្យ។

 

អ្នកគ្រប់គ្រង លេជេន កែបរីហ្សត បានថ្លែងសារព័ត៌មាន NP Nnew នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រដូវកាលដ៏វិសេសវិសាលសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករបស់ភ្ញៀវទេសចរណ៍គួរតែមកលំហែកាយនៅរីហ្សតបែបធម្មជាតិ ព្រៃភ្នំ សមុទ្រ ហើយ Legend Kep Resort គឺជាទីកន្លែងដ៏សាកសមបំផុត។

 

អ្នកគ្រប់គ្រង ដដែលបន្ថែមថា តម្លៃបន្ទប់សមរម្យ (មានអាហារពេលព្រឹក) បន្ទប់ប្រកបដោយផាសុខភាព និងអនាម័យល្អ ,បន្ទប់មានបំពាក់ម៉ាស៊ីនត្រជាក់ និងមានម៉ាស៊ីនទឹកក្តៅទឹកត្រជាក់គ្រប់បន្ទប់ទឹក, មានចង្រ្កានអាំងសាច់ BBQ សម្រាប់កម្មវិធីផ្សេងៗជាលក្ខណៈគ្រួសារ មិត្តភក្តិ ដោយរក្សានៅគម្លាតសុវត្ថិភាព ។ 

សំរាប់ព័ត៌មានលំអិតនិងការកក់បន្ទប់សូមទំនាក់ទំនងតាមរយៈ ៖ 016 390 303 ,068 6666 79 ,010 366 673 ឬFacebook page: https://www.facebook.com/Legendkepresort។

ជាងនេះទៅទៀត លេជេន កែបរីហ្សត ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចជា ៖ ពាក់ម៉ាស់ លាងដៃ និងរក្សាគម្ពោតសុវត្ថិភាព ជាដើម។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ