ក្រសួងសុខាភិបាលប្រទេសម៉ាឡាវី ប្រកាសថាក្នុងឆ្នាំ២០២២ ពលរដ្ឋខ្លួនជាង១០០០នាក់ ស្លាប់នៅក្នុងការផ្ទុះជំងឺអាសន្នរោគ
(ម៉ាឡាវី)៖ ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡាវីបានរាយការណ៍ថាមានអ្នកស្លាប់ជាង ១០០០នាក់ ដោយសារការផ្ទុះជំងឺអាសន្នរោគ ដែលបានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ២០២២។ នេះបើយោងតាមការចុះ ផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។
ករណីដែលត្រូវបានរាយការណ៍ចាប់តាំងពីការផ្ទុះឡើងបានកើនឡើងដល់ ៣១២៤១ នេះបើយោង តាមសេចក្តីថ្លែងការណ៍ខណៈពេលដែលចំនួនអ្នកស្លាប់មានចំនួន ១០២៣។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Khumbize Chiponda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការស្លាប់ដោយសារជំងឺអាសន្នរោគបានកើនឡើងច្រើន នៅក្នុងខែចុងក្រោយនេះ។
លោកស្រីបាននិយាយថា ក្នុងរយៈពេលបួនសប្តាហ៍ចំនួនបានកើនឡើងទ្វេដង ។ ទិន្នន័យរបស់រដ្ឋា ភិបាលម៉ាឡាវីបានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ការស្លាប់សរុបពីជំងឺបាក់តេរីមានចំនួន ៤៨៦ នាក់។
យោងទៅតាម Chiponda ប្រហែល ៦៦ភាគរយនៃអ្នកស្លាប់ គឺជាបុរស ប៉ុន្តែកុមារក៏បានស្លាប់ ដោយសារ ជំងឺនេះផងដែរ។
អត្រាអ្នកស្លាប់បច្ចុប្បន្នលើសពីការផ្ទុះជំងឺអាសន្នរោគដ៏ធំបំផុតរបស់ប្រទេស ដែលបានសម្លាប់មនុស្ស ជាង ៩០០នាក់នៅចន្លោះឆ្នាំ ២០០១ និង ២០០២៕