ភ្នំពេញ៖មីល្ពៅខ្មែរ ក្រោយល្បីល្បាញបានប៉ុន្មានឆ្នាំរួចមក នៅពេលនេះ«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត ដោយមិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញ។ការប្រកាសផ្អាកដំណើរការផលិតនេះ ក្រោមហេតុផលមិនអាចបង្កើតរោងចក្របាន។

យោងតាមការប្រកាសព័ត៌មានរបស់«មីល្ពៅខ្មែរ បាត់ដំបង» ប្រកាសសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរដែរអាជីវកម្មរបស់ខ្លួនមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ហើយត្រូវបង្ខំចិត្តត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។

គួរបញ្ជាក់ថា មុន«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត អតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបង លោក វ៉ាន់ គិមវ៉ាង បានទម្លាយពីឧបសគ្គជាច្រើនទាំងការសិក្សាស្រាវជ្រាវ និង ដំណើរការផលិតជាកត្តាធ្វើឲ្យលោកស៊ូដើរលើវិថីខ្លួនទីពឹងខ្លួនដោយមិនទទួលការសុំវិនិយោគឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ