ចិន៖ មនុស្ស ២ នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការផ្ទុះនៅរោងចក្រគីមីមួយនៅភាគឦសាននៃប្រទេសចិន ការផ្ទុះបានបណ្តាលឱ្យមានការព្រួយបារម្ភពីជំងឺ រ៉ាំរ៉ៃកើតមានចំពោះប្រជាជនចិនដែលរស់នៅក្បែរទីតាំងកើតហេតុនោះ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣។


ការផ្ទុះនៅម៉ោង១និង៣០នាទីរសៀល ។ ទូរទស្សន៍ Central China បានរាយការណ៍ថា អគ្គីភ័យនៅរោងចក្រផលិតគីមី Panjin Haoye Chemical Co. នៅតែឆេះនៅថ្ងៃចន្ទនេះ បើទោះជាវាលែងរាលដាលទៀតហើយ។ CCTV បន្ថែមថា ឧបទ្ទវហេតុនេះបានចាប់ផ្តើមកំឡុងពេលដំឡើង និងថែទាំបរិក្ខារ CCTV នៅក្នុងរោងចក្ររួចក៏មានឆ្លងចរន្ត ប៉ុន្តែចំពោះ ដើមចមពិតប្រាកដយ៉ាងណានោះ អាជ្ញាធរចិន មិនទាន់បញ្ជាក់នៅឡើយរង់ចាំការស៊ើបអង្កេត។ 


សូមបញ្ជាក់ថា វាក៏ជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃគ្រោះថ្នាក់រោងចក្រ និងមីនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អណ្តូងរ៉ែធ្យូងថ្មរបស់ប្រទេសចិនបានទទួលរងនូវឧបទ្ទវហេតុដ៏គ្រោះថ្នាក់កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៩ នាក់ ដែលជំរុញឱ្យរដ្ឋាភិបាលប្រកាសផែនការសម្រាប់ការធ្វើឱ្យឧស្សាហកម្មនេះមានសុវត្ថិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ