ចិន៖ ទីក្រុងChengdu) ខេត្ត Sichuan ភាគនិរតីប្រទេសចិន រំពឹងថា នឹងមានអ្នកដំណើរឆ្លងកាត់តំបន់របស់ខ្លួនក្នុងចំនួនប្រមាណជា ១៨ លាននាក់ក្នុងអំឡុងវិស្សមកាលនៅថ្ងៃបុណ្យជាតិ នេះបើយោងតាមការបង្ហាញដោយទិន្នន័យផ្លូវការ ។
នៅក្នុងខេត្តស៊ីឈាន់ កាលពីថ្ងៃសុក្រ មានរហូតដល់ ៣ លាននាក់ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមវិស្សមកាល ដោយរកចំណូលបានច្រើនជាង ៣ លានដុល្លារអាម៉េរិក ឬស្មើនឹងជាង ៩០% នៃប្រាក់ចំណូលធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ អ្នកដំណើរនានា ដោយគេរំពឹងថា ស្ថានីយ៍រថភ្លើងនៅទីក្រុងឆឹងទូ នឹងដឹកជញ្ជូនអ្នកដំណើរជាង ៤.៧ លាននាក់ ស្របពេលអ្នកដំណើរកំពុងមានវត្តមាននៅក្នុងស្ថានីយ៍មានចំនួនជិត ៣០ម៉ឺននាក់ នេះបើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានដឹកជញ្ជូននៅឯស្ថានីយ៍ឆឹងទូ ឈ្មោះ ឈីវ ជុន (Qiu Jun) ។
ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិ ឆឹងទូ ស៊ាំងលៀវ (Chengdu Shuangliu) ក៏បានត្រៀមលក្ខណៈនៅក្នុងការសម្របសម្រួលចំនួនអ្នកធ្វើដំណើរយ៉ាងគំហុក បើទោះបីជាជើងហោះហើរក្នុងស្រុក និងក្រៅស្រុកមួយចំនួន បានបង្វែរទៅកាន់អាកាសយានដ្ឋាន ទៀបហ្វ៊ូ (Tianfu) ដែលជាអាកាសយានដ្ឋានអន្តរជាតិមួយផ្សេងទៀតនៅក្នុងទីក្រុងក៏ដោយ។
ដើម្បីបន្ថែមបរិយាកាសរីករាយនៅក្នុងថ្ងៃបុណ្យជាតិ ទីក្រុងឆឹងទូ ក៏បានរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ជាបន្តបន្ទាប់ នៅតាមចំណុចនៃទីតាំងសម្គាល់សំខាន់ៗនៅក្នុងទីក្រុងនានា ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង