ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញស្រូវ និងអង្ករកម្ពុជា ក្នុងរយៈពេល ៩ខែ បានទឹកប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ដែលក្នុងនោះ ប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន៤៤.០៩% ប្រទេសបារាំង១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង២.៦៣% ប្រទេសព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាល្លឺម៉ង់ ២.០៨%។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១តោន អង្ករសែនក្រអូបចំនួនជិត២៩% ឬ១២៨ ៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨តោន អង្ករចំហុយជាង ២% ឬ ១០ ៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦តោន។

ដោយឡែក ស្រូវបានចំនួន ២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ