(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្ដីប្រកា សព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូ វបានចេញផ្សាយកន្លងមក៕
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖