ប៉ូលិសបាននិយាយថា ក្មេងចំនួន ៤៩ នាក់បានស្លាប់ នៅពេលដែលកាណូតផ្ទុកលើសទម្ងន់មួយគ្រឿងដែលពួកគេជិះបានក្រឡាប់លិច នៅភាគពាយព្យ ប្រទេសប៉ាគីស្ថាន ជាមួយគ្នានេះដែរ ប៉ូលីសបានឱ្យដឹងថាហេតុការណ៍នេះ ថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣ ដោយអ្នកមុជទឹកបានចំណាយពេលបីថ្ងៃ ដើម្បីទាញសាកសពក្មេងៗ ទាំង៤៩ និងមនុស្សពេញវ័យ២នាក់ទៀត ចេញពីទឹកត្រជាក់។

ក្មេងប្រុសទាំងនោះ មានអាយុចន្លោះពី ៧ ទៅ ១៤ ឆ្នាំ ដែលសុទ្ធតែជាសិស្ស ហើយត្រូវបានគេនាំសម្រាប់ការធ្វើដំណើរមួយថ្ងៃ ទៅកាន់ទំនប់ តានដា (Tanda) ដ៏ស្រស់ស្អាត កាលពីថ្ងៃអាទិត្យ។

មន្ត្រីជាន់ខ្ពស់នៃក្រុមសង្គ្រោះ ១១២២ បាននិយាយថា "ទឹកទំនប់មានភាពត្រជាក់ដោយសារតែអាកាសធាតុត្រជាក់ដែលរារាំងបេសកកម្មជួយសង្គ្រោះ។ 


ប៉ុន្តែថ្ងៃនេះ អ្នកមុជទឹកអាចមុជទឹកបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់" ។ លោក ខាតធៀ អាដម៉ាត (Khateer Ahmad) បានបន្ថែមថា សាកសពគ្រូបង្រៀនម្នាក់ និងអ្នករត់ការម្នាក់ក៏ត្រូវបានទាញចេញពីទឹកដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៥១នាក់៕

-

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ