ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ វិបត្តិអ៊ុយក្រែនជាឱកាសមួយដើម្បីដាក់ទណ្ឌកម្ម  ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Lin បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រសួងរដ្ឋ និងរតនាគារជាតិអាមេរិក ជាពិសេស ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលលក់គ្រឿងអេឡិចត្រូនិក ទៅកាន់ទីក្រុងមូស្គូផងដែរ។យោងតាមរតនាគារ វិធានការចុងក្រោយបង្អស់ បានកំណត់គោលដៅជាង ១០០លានដុល្លារ ក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងដៃគូបរទេស ដែលសង្ស័យថាអាចឱ្យទីក្រុងមួស្គូ គេចចេញពីការហ៊ុមព័ទ្ធពី លោកខាងលិចយ៉ាងមានប្រសិទ្ធភាព។

ក្នុងនោះផងដែរអ្នកការទូតចិនរូបនេះ ក៏បានហៅទីក្រុងវ៉ាស៊ីនតោនថា ជាប្រទេសដែលជំនាញក្នុងការលាក់ពុត សម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈកំពុងជំរុញសន្តិភាព នៅទូទាំងពិភពលោក។

ចិនបានលើកឡើងថា មហាអំណាចលោកខាងលិច គួរតែធ្វើការលើការនាំរុស្ស៊ី និងអ៊ុយក្រែនមកតុចរចា ជាជាង ផ្លាស់ប្តូរការស្តីបន្ទោស ទៅលើប្រទេសចិនសម្រាប់ ភាពវឹកវរបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ