ហេតុការណ៍ដ៏រន្ធត់ បាក់ដំបូលក្លិបរាត្រីនៅសាធារណរដ្ឋដូមីនីក បណ្តាលឱ្យមនុស្សជាង២៣០នាក់ស្លាប់និងរបួសជាច្រើននាក់
បរទេស៖ គិតត្រឹមម៉ោង០៩ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ សោកនាដកម្មបាក់ស្រុតដំបូងក្លិបរាត្រីនៅសាធារណរដ្ឋដូមីនីក បណ្តាលឱ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងហោច ៧៩នាក់ និង១៦០នាក់រងរបួស ហើយតួរលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAP នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥ អំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez ខណៈក្នុងព្រឹត្តិការណ៍នោះ មានអ្នកចូលរួមជាង៣០០នាក់។
ក្នុងចំណោមមនុស្សស្លាប់រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជាអតីតកីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រមទាំងអភិបាលខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការបាក់ដំបូលនេះ មិនទាន់ត្រូវបានគេដឹងទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយប្រតិបត្តិការជួយសង្គ្រោះក៏បានចាប់ផ្តើមភ្លាមៗផងដែរ។
ជាការឆ្លើយតបទៅនឹងសោកនាដកម្មនេះ លោកប្រធានាធិបតី Luis Abinader បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសា៕